សេចក្ដីរាយការណ៍៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បញ្ជាឲ្យកងទ័ពត្រៀមសម្រាប់ការចាកចេញរបស់អ្នកស្រុកហ្កាហ្សា

2025/02/07 12:34:33 am        99

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) នេះ បានបញ្ជាឲ្យកងទ័ពរៀបចំផែនការត្រៀម ដើម្បីអនុញ្ញាតឲ្យ «មានការចាកចេញដោយស្ម័គ្រចិត្ត» របស់អ្នកស្រុកពីតំបន់ហ្កាហ្សា។

សេចក្ដីណែនាំនេះ បានកើតមានឡើងបន្ទាប់ពីមានការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា សហរដ្ឋអាមេរិកគ្រោងនឹងកាន់កាប់តំបន់ហ្កាហ្សា តាំងទីលំនៅថ្មីឲ្យពលរដ្ឋប៉ាឡេស្ទីនដែលរស់នៅទីនោះ និងប្រែក្លាយដែនដីនេះឲ្យទៅជា «Riviera of the Middle East» (តំបន់ស៊ីវិល័យនៃមជ្ឈិមបូព៌ា)។

ប្រព័ន្ធផ្សព្វផ្សាយ Channel 12 របស់អ៊ីស្រាអែល បានដកស្រង់សម្តីរបស់លោក Katz ដែលបាននិយាយថា៖ «ខ្ញុំសូមស្វាគមន៍ចំពោះផែនការដ៏អង់អាចរបស់ប្រធានាធិបតី លោក Trump។ ប្រជាជន នៅតំបន់ហ្កាហ្សា គួរតែត្រូវបានអនុញ្ញាតឲ្យចាកចេញ និងបម្លាស់លំនៅដោយសេរី ដូចបទដ្ឋានទូទៅរបស់ប្រជាជន នៅជុំវិញពិភពលោក។

នៅពេលត្រូវបានសួរថា តើអ្នកណា នឹងគ្រប់គ្រងពលរដ្ឋប៉ាឡេស្ទីន លោក Katz បានឆ្លើយថា វាគួរតែជាប្រទេសដែលបានប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោកបាននិយាយថា៖ "ប្រទេសនានា ដូចជាអេស្ប៉ាញ អៀរឡង់ ន័រវ៉ែស និងប្រទេសដទៃទៀត ដែលបានធ្វើការចោទប្រកាន់ និងការអះអាងមិនពិត មកលើអ៊ីស្រាអែល ជុំវិញវិធានការ នៅតំបន់ហ្កាហ្សា មានកាតព្វកិច្ចស្របច្បាប់ ក្នុងការអនុញ្ញាតឲ្យប្រជាជននៅតំបន់ហ្គាហ្សាណាម្នាក់ចូលទៅដែនដីរបស់ពួកគេ»។

ប្រព័ន្ធផ្សព្វផ្សាយ Channel 12 បានរាយការណ៍ថា ផែនការរបស់លោក Katz នឹងរួមបញ្ចូលជម្រើសនៃការចាកចេញតាមរយៈផ្លូវឆ្លងផ្លូវគោល ក៏ដូចជាការរៀបចំជាពិសេស សម្រាប់ការចេញដំណើរតាមផ្លូវទឹក និងផ្លូវអាកាសផងដែរ។

គួរបញ្ជាក់ថា លោក Trump បានបង្កឲ្យមានការរិះគន់ខ្លាំងៗ កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងផែនការរបស់លោក សម្រាប់តំបន់ហ្កាហ្សា ដោយមហាអំណាចពិភពលោក រុស្ស៊ី ចិន និងអាល្លឺម៉ង់ បានលើកឡើងថា ចំណាត់ការនោះ នឹងជំរុញ «មានការរងទុក្ខវេទនាថ្មី និងការស្អប់ខ្ពើមថ្មី»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm       
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm