ប្រទេសទួរគីរំឭកខួប ២ឆ្នាំនៃការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ៥ម៉ឺននាក់

2025/02/07 01:11:30 am        52

ពិធីរំឭកខួប ត្រូវបានរៀបចំឡើងនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេសទួរគីនាថ្ងៃព្រហស្បតិ៍នេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង ៥ម៉ឺននាក់ កាលពីរយៈពេល ២ឆ្នាំមុន ។

មនុស្សរាប់ពាន់នាក់ បានជួបជុំគ្នានៅទីក្រុងភាគកណ្តាលខេត្ត Hatay ដែលស្ថិតក្នុងចំណោមទីក្រុងរងការវាយប្រហារធ្ងន់ធ្ងរខ្លាំងបំផុតដោយសារការរញ្ជួយដី ដើម្បីដាក់កម្រងផ្កា បាច់ផ្កា នៅមុខស្តូបអនុស្សាវរីយ៍រំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងបានដង្ហែរក្បួនឆ្លងកាត់ដងផ្លូវ សូត្រពាក្យជាច្រើនដែលពួកគេមិនអាចបំភ្លេចបានអ្នកដែលបានបាត់បង់ជីវិតនៅក្នុងការរញ្ជួយដី ។ អ្នកខ្លះនាំគ្នាចោទប្រកាន់ការធ្វេសប្រហែសរបស់រដ្ឋាភិបាលទួរគី ។

ដងផ្លូវស្ងាត់ជ្រងំ ធុរកិច្ចបិទទ្វារ និងការងារស្តាឡើងវិញ នៅតែផ្តល់ជានិយមន័យដល់ទីក្រុង Hatay គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងទួរគី ដែលធ្លាប់ជាទីប្រមូលផ្តុំវប្បធម៌ចម្រុះបែប និងសាសនា ហើយនិងទាក់ទាញវិស័យទេសចរណ៍ ។

នៅទីក្រុង Adiyaman គឺជាទីក្រុងមួយទៀតដែលគេមើលឃើញការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ដោយសារការរញ្ជួយដី មនុស្សរាប់ពាន់នាក់ នាំគ្នាដង្ហែរក្បួនឆ្លងកាត់ដងផ្លូវ និងជួបជុំគ្នានៅលើទីលានចតុរង្គ ដែលជាផ្នែកមួយនៃពិធីរំឭកខួប ។

រយៈពេល ២ឆ្នាំ ក្រោយការរញ្ជួយស្លាប់មនុស្ស និងបំផ្លិចបំផ្លាញខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្តនាសម័យទំនើបរបស់ទួរគី មនុស្សរាប់ម៉ឺននាក់ នៅតែជម្លៀសខ្លួន ក្នុងនោះពួកគេមួយចំនួន បន្តរស់នៅក្នុងជំរំបណ្តោះអាសន្ន ស្របពេលកិច្ចខិតខំកសាងឡើងវិញ យឺតយ៉ាងជាងគោលដៅកំណត់ ។

សូមបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ និងរលករញ្ជួយ បានអង្រួនខេត្តចំនួន ១១របស់ប្រទេសទួរគី និងតំបន់ភាគខាងជើងប្រទេសស៊ីរី ដោយបានសម្លាប់មនុស្សជាង ៥៥.០០០នាក់ និងមនុស្សជាង ១០៧.០០០នាក់ផ្សេងទៀត បានរងរបួស ។

គ្រោះមហន្តរាយនេះដែរ បានធ្វើឲ្យទីក្រុងទាំងមូលក្លាយជាគំនរបាក់បែក រួមទាំងផ្ទះសម្បែង មន្ទីរពេទ្យ និងអគារប្រវត្តិសាស្រ្ត ក្នុងនោះខេត្ត Hatay ទីក្រុង Kahramanmaras និងទីក្រុង Adiyaman រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm