ភ្ញៀវទេសចរ និងអ្នកជិះស្គីជប៉ុន នាំសម្រេចចិត្តឡើងភ្នំដោយខ្លួនឯង ពេលព្រិលធ្លាក់ខ្លាំងបង្កភាពវឹកវរ

2025/02/07 01:17:52 am        65

រូបភាពវីដេអូឃ្លីបពីសាក្សីម្នាក់នៅលើភ្នំ Isola ប្រទេសជប៉ុន ឃើញក្រុមភ្ញៀវទេសចរ និងក្រុមអ្នកជិះស្គី នាំគ្នាឡើងភ្នំដោយខ្លួនឯង ខណៈអ្នកខ្លះនាំគ្នាឈរតម្រង់ជួររង់ចាំយ៉ាងយូរ ដើម្បីជិះរថយន្តខ្សែកាបិ៍ ស្របពេលដែលព្រិលធ្លាក់ខ្លាំង ជំរុញឲ្យពួកគេធ្វើដំណើរទៅកាន់សណ្ឋាគារ ។

ដោយសារព្រិលធ្លាក់ខ្លាំង និងការតម្រង់ជួរយ៉ាងវែងរបស់ភ្ញៀវទេសចរ រង់ចាំជិះរថយន្តខ្សែកាបិ៍ មនុស្សមួយចំនួនបានសម្រេចចិត្តឡើងភ្នំ Isolaដោយខ្លួនឯង ទៅកាន់ជ្រលងភ្នំជិតរមណីយដ្ឋាន Rusutsu ស្ថិតក្នុងខេត្ត Hokkaido ជាទីដែលសណ្ឋាគារស្ថិតនៅ ។

កាលពីថ្ងៃពុធម្សិលមិញ ព្រិលយ៉ាងក្រាស់បណ្តាលមកពីខ្យល់ត្រជាក់ខ្លាំងបំផុតក្នុងរដូវនេះ បានគ្របណ្តប់បណ្តាទីក្រុងភាគខាងជើង និងតំបន់ឆ្នេរតាមសមុទ្ររបស់ប្រទេសជប៉ុន ។

យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា ព្រិលធ្លាក់បំបែកកំណត់ត្រាកម្រាស់ ១២៩សង់ទីម៉ែត្រត្រឹមរយៈពេល ១២ម៉ោង ត្រូវបានរកឃើញនៅក្នុងទីក្រុង Obihiro ខេត្ត Hokkaido ។

សំពាធខ្លាំងរដូវរងា ត្រូវបានគេព្យាករណ៍ថានឹងបន្តកើតមាន ហើយព្រិលធ្លាក់ខ្លាំង នឹងកើតមាននៅថ្ងៃព្រហស្បតិ៍នេះ នៅតាមតំបន់ជាច្រើន រួមទំាងតំបន់ភាគខាងលិច និងតំបន់ភាគខាងត្បូងប្រទេសជប៉ុន ។

ក្រុមមន្រ្តីឧតុនិយម បានជំរុញឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអាក់ខានចរាចរណ៍ រលកសមុទ្រធំៗ និងការដាច់ចរន្តអគ្គិសនីជាដើម ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm