អ្នកស្រុករាប់ពាន់នាក់រស់នៅក្នុងទីក្រុង Bukavu ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានជួបជុំគ្នាក្នុងព្រះវិហារ ដើម្បីធ្វើពិធីបួងសួងសុំឲ្យមានសន្តិភាព ស្របពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំងកុងហ្គោ និងក្រុមចលនា ២៣ ឧសភា(M23) កើនឡើងកាន់តែខ្លាំង បើទោះបីជាមានបទឈប់បាញ់ឯកតោភាគី ត្រូវបានប្រកាសឡើងដោយក្រុមឧទ្ទាមនៅដើមសប្តាហ៍នេះក៏ដោយ ។
ក្រុមអ្នកបួងសួងដឹកនាំដោយក្រុមមេដឹកនាំសាសនាក្នុងស្រុក និងក្រុមមន្រ្តីសង្ឃ មានបំណងឲ្យមានការបង្រួបបង្រួមសហគមន៍ ស្របពេលកើតមានក្តីបារម្ភថា អំពើហិង្សាអាចនឹងរីករាលដាលដល់ខេត្ត South Kivu ។
លោក Therese Mema Mapenzi គឺជាមេដឹកនាំសហគមន៍ បាននិយាយអំឡុងពិធីជួបជុំគ្នានៅព្រះវិហារ Saint Michel ថា អ្នកបួងសួងគឺជាក្តីសង្ឃឹមចុងក្រោយបំផុតរបស់ពួកយើង ។ ពួកយើងសុំព្រះជាម្ចាស់ឲ្យបន្ទន់ចិត្តក្រុមមេដឹកនាំរបស់ពួកយើង និងបញ្ឈប់សង្រ្គាមមួយនេះ ។

លោកឪ Floribert Bashimbe ដែលជាមន្រ្តីសង្ឃជាន់ខ្ពស់មួយរូបនៅព្រះវិហារ Saint Michel បានជំរុញឲ្យមានការអត់ធ្មត់ ។ លោកនិយាយថា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្មានដោះស្រាយអ្វីបានឡើយ ពួកយើងនឹងសងការខូចខាតនៅពេលក្រោយតាមរយៈការដំឡើងពន្ធខ្ពស់ជាងមុន ។
ការប៉ះទង្គិចគ្នានេះ គឺជាផ្នែកមួយនេះវិបត្តិអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ នៅតំបន់ភាគខាងកើតកុងហ្គោ ជាទីដែលក្រុមឧទ្ទាម M23គាំទ្រដោយរ៉្វាន់ដា រឹបអូសបានទីក្រុង Goma ស្ថិតក្នុងខេត្តជាប់គ្នា North Kivu ធ្វើឲ្យមនុស្សរាប់លាននាក់ ត្រូវបានជម្លៀសខ្លួននៅទូទាំងប្រទេស ។
ទីភ្នាក់ងារមនុស្សធម៌ បានព្រមានពីកង្វះខាតធ្ងន់ធ្ងរកាន់តែអាក្រក់ខ្លាំង ពេលដែលផ្លូវជំនួយត្រូវបានកាត់ផ្តាច់ ។
ប្រភពព័ត៌មានចំនួន ៨ បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមឧទ្ទាម M23 រឹបអូសបានការគ្រប់គ្រងទីក្រុងរ៉ែនៅក្នុងខេត្ត South Kivu ផងដែរ ៕


