ថ្ងៃព្រហស្បតិ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានថ្កោលទោសចំពោះការបាញ់ប្រហារដ៏សាហាវ នៅសាលាមួយ ក្នុងទីក្រុង Orebro ប្រទេសស៊ុយអែត ដែលបានបណ្តាលឲ្យមនុស្សជាច្រើននាក់ ស្លាប់។
យ៉ាងហោចណាស់មនុស្ស ១១នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារមួយនៅឯមជ្ឈមណ្ឌលអប់រំមនុស្សពេញវ័យ Risbergska ក្នុងទីក្រុង Orebro ភាគកណ្តាលនៃប្រទេសស៊ុយ អែត កាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានបង្ហាញការបដិសេធ និងការថ្កោលទោសរបស់ព្រះរាជាណាចក្រនេះ ចំពោះអំពើហិង្សាគ្រប់ទម្រង់។
សេចក្តីថ្លែងការណ៍នេះ ក៏បានសម្តែងនូវសាមគ្គីភាពរបស់អារ៉ាប៊ីសាអ៊ូឌីត និងចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ ដល់គ្រួសារជនរងគ្រោះទាំងអស់។