អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងនៃអំពើហិង្សា នៅតំបន់វេសបែង (West Bank)។
អ្នកការទូតរូបនេះ បាននិយាយថា៖«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សាដោយអ្នកតាំងលំនៅអ៊ីស្រាអែល និងការរំលោភបំពានផ្សេងៗទៀត»។
យោងទៅតាមលោកបានឲ្យដឹងថា ច្បាប់អន្តរជាតិ ត្រូវតែគោរព ហើយការទទួលខុសត្រូវ ត្រូវបានធានា»និង «ការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយអ៊ីស្រាអែល ត្រូវតែបញ្ចប់»។
លោក ហ្គុយតឹរេស បានរំលឹកថា ការពិតនេះ ត្រូវបានបញ្ជាក់រួចហើយដោយតុលាការអន្តរជាតិ។ អង្គការសហប្រជាជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិគាំទ្រអាជ្ញាធរប៉ាឡេស្ទីន ក្នុងការស្ដារឡើងវិញនូវឯកភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រព័ន្ធអភិបាលកិច្ច។ ការយកចិត្តទុកដាក់ដ៏ពិសេស គឺផ្តោតទៅលើការ កសាងឡើងវិញនូវតំបន់ហ្កាហ្សាស្ទ្រីប។