ចិនប្រាប់ថា ខ្លួនប្រឆាំងនឹងសំណើកាន់កាប់តំបន់ហ្កាហ្សារបស់លោក Trump

2025/02/07 01:39:37 am        78

ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) នេះ បានប្រាប់ឲ្យដឹងថា ទីក្រុងប៉េកាំងប្រឆាំងនឹងការជំរុញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការឲ្យយកប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ហើយឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់នេះ ដោយគូសបញ្ជាក់ពីគោលជំហរដែលមានជាយូរមកហើយ ក្នុងការប្រឆាំងនឹងបម្លាស់លំនៅដោយបង្ខំ។

អំឡុងសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំ អ្នកនាំពាក្យរបស់ក្រសួង លោក Guo Jiakun បាននិយាយថា ប្រទេសចិនគាំទ្រសិទ្ធិជាតិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន។

លោក Trump កាលពីថ្ងៃទី៤ ខែកុម្ភៈ បានស្នើឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្កាហ្សា បន្ទាប់ពីលោកបានស្នើនៅមុននេះថា ប្រជាជនប៉ាឡេស្ទីន នៅក្នុងដែនដីនេះ គួរតែត្រូវបានផ្លាស់ទីលំនៅទៅកន្លែងផ្សេងជាអចិន្ត្រៃយ៍។ ហើយការអត្ថាធិប្បាយមុននេះរបស់លោក Trump ដែលថា ប្រជាជនប៉ាឡេស្ទីន គួរតែប្ដូរទៅរស់នៅក្នុងប្រទេសអេហ្ស៊ីប និងហ្ស៊កដានី ត្រូវបានច្រានចោលជាសាធារណៈ ដោយមេដឹកនាំប៉ាឡេស្ទីន និងអារ៉ាប់។

បណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត បាននិយាយថា ពួកគេគាំទ្រអ្វីដែលគេហៅថា ដំណោះស្រាយរដ្ឋ២ ដែលមានរូបភាពរដ្ឋអ៊ីស្រាអែល និងប៉ាឡេស្ទីនជាមួយគ្នា។

ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo បានបញ្ជាក់បន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីគាំទ្រដល់ដំណោះស្រាយរដ្ឋ២ ជាផ្លូវមូលដ្ឋានដ៏សំខាន់ ហើយជំរុញឲ្យមានការដោះស្រាយផ្នែកនយោបាយឲ្យបានឆាប់ និងយុត្តិធម៌ ចំពោះបញ្ហារបស់ប៉ាឡេស្ទីននេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm