ទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា ស្ថិតក្នុងភាពច្របូកច្របល់ ក្រោយថៃកាត់ផ្តាច់អគ្គិសនី

2025/02/07 01:42:38 am        102

ប្រជាពលរដ្ឋនៅក្នុងទីក្រុងដ៏តូច Myawaddy របស់សហភាពមីយ៉ាន់ម៉ា នៅជាប់ព្រំដែនជាមួយប្រទេសថៃ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការសម្រេចរបស់រដ្ឋាភិបាលថៃ ក្នុងការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈដល់ទីប្រជុំជននេះ កាលពីថ្ងៃពុធ (ទី៥ ខែកុម្ភៈ)។

គួរបញ្ជាក់ថា ចំណាត់ការបញ្ឈប់ការផ្គត់ផ្គងនេះ មានគោលបំណងរារាំងដល់ប្រតិបត្តិការរបស់មជ្ឈមណ្ឌលហៅទូរសព្ទឆបោករបស់ក្រុមអន្ធពាលមានមូលដ្ឋាននៅក្នុងតំបន់នេះ ដែលបានក្លាយជាកង្វល់សន្តិសុខអន្តរជាតិកាន់តែខ្លាំងឡើងៗ។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បាននិយាយថា តំបន់ដែលរងផលប៉ះពាល់ដោយការផ្ដាច់នេះ រួមមានទីប្រជុំជន Tachileik, Myawaddy និង Phaya Thonsu នៅតាមព្រំដែនមីយ៉ាន់ម៉ា។

នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) នេះ អ្នកសារព័ត៌មានម្នាក់ បានប្រាប់ឲ្យដឹងថា អ្នកភូមិ និងសហគ្រិន នៅក្នុងទីក្រុង Myawaddy ដែលភាគច្រើនមិនមានទំនាក់ទំនងជាមួយក្រុមឆបោក ឬសកម្មភាពខុសច្បាប់នោះ កំពុងត្រូវបានរងផលប៉ះពាល់ដោយចំណាត់ការនេះ។

លោកបានបន្តថា ការរង់ចាំជាជួរដ៏វែង កំពុងមានកាន់តែច្រើនឡើងៗ នៅស្ថានីយសេវាកម្មប្រេង ខណៈអាជីវកម្ម នៅមូលដ្ឋាន និងមន្ទីរពេទ្យ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយការដាច់ចរន្តអគ្គិសនីនេះ។ លោកបានបន្ថែមថា ស្ថានីយសេវាកម្មជាង ២០កន្លែង នៅទីក្រុង Myawaddy បានបិទដំណើរការ បន្ទាប់ពីអស់ប្រេងឥន្ធនៈ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm