ពលរដ្ឋរស់នៅក្នុងរដ្ឋធានី Nuuk នៃតំបន់ Greenland បានបង្ហាញការភាំងស្មារតីរបស់ខ្លួនចំពោះ សំណើរបស់លោកប្រធានាធិបតី Donald Trump ឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងតំបន់ហ្កាហ្សា ។
កាលពីថ្ងៃអង្គារកន្លងទៅ លោក Trumpបានសន្យាថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីបដែលហែកហួរដោយសារសង្រ្គាម ក្រោយជនប៉ាឡេស្ទីនរៀបចំឲ្យស្នាក់នៅកន្លែងផ្សេង ហើយនិងអភិវឌ្ឍតំបន់មួយនេះឡើងវិញ ដោយលោកពុំបានផ្តល់សេចក្តីសម្អិតណាមួយនោះទេ ។
លោក Minik Nielsen គឺជាអ្នករចនាក្រាហ្វិកមួយរូបមកពីទីក្រុង Nuuk និយាយថា លោកអត់ដឹងអ្វីជាផែនការរបស់លោក Trumpនោះទេ តែវាហាក់ដូចជាលោកចង់ក្រសោបពិភពលោកទាំងមូលតែម្តង ។
ធ្វើឲ្យនឹកឃើញដល់គំនិតដែលលោកពន្លិចឲ្យដឹងអំឡុងអាណត្តិលើកដំបូងរបស់លោកកាលពីឆ្នាំ ២០១៩នោះ លោក Trump បានបង្ហាញផងដែរពីបំណងរបស់លោកចង់គ្រប់គ្រងបែបយុទ្ធសាស្រ្តតំបន់ Greenland ទុកលទ្ធភាពនៃការប្រើប្រាស់យោធា ឬកម្លាំងសេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅមួយនេះ ។
តំបន់ Greenland ដែលសម្បូរដោយធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ បាននិយាយថា ពួកគេបើកទ្វារសម្រាប់វ័យធុរកិច្ច ប៉ុន្តែពួកគេមិនចង់ក្លាយជាចំណែកណាមួយរបស់សហរដ្ឋអាមេរិកនោះឡើយ ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីតំបន់ Greenland បាននិយាយកាលពីថ្ងៃអង្គារថា តំបន់ពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាកមួយនេះ នឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី ១១ ខែមីនា ខាងមុខនេះ ស្របពេលលោក Trump ចាប់អារម្មណ៍លើដែនដីកោះក្នុងតំបន់អាក់ទិកមួយនេះ ៕