មេដឹកនាំ​យោធា និង​សមាជិក​នៃ​ក្រុមប្រឹក្សា​ប្រទេស​ស៊ូដង់​ស្បថ​ចូលកាន់​តំណែង

2021/11/13 07:13:20 pm        586

​ស៊ូដង់៖ សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​រិះគន់​ចំណាត់​ការ​ថ្មី​របស់មេដឹកនាំ​រដ្ឋប្រហារ​ប្រទេស​ស៊ូដង់ ក្នុង​ការ​ក្ដោបក្ដាប់​អំណាច​យោធា​ដែល​ជា​ការ​សម្រេច​ជា​ឯក​តោ​ភាគី​ ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្តារ​ដំណើរការ​នៃ​ការ​ផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​។

​ឧត្ដមសេនីយ៍​លោក Abdel-Fattah Burhan បាន​តែង​តាំង​ក្រុមប្រឹក្សា​អធិបតេយ្យ​ថ្មី​រយៈពេល​ត្រឹមតែ​ជាង​ ២សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ការដឹកនាំ​រដ្ឋប្រហារ​។ លោក​បាន​តែង​តាំង​ខ្លួន​លោក​ឡើងវិញជា​ប្រធាន​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក ១៣​រូប និង​បាន​តែង​តាំង​មេដឹកនាំ​យោធា​ប៉ា​រ៉ា​ដ៏​មាន​ឥទ្ធិពល​លោក Mohammed Hamdan Dagalo ជា​អនុប្រធាន​។​ កាលពី​ថ្ងៃ​សុក្រ​លោក Burhan និង​សមាជិក​ច្រើន​នាក់​ទៀត​បាន​ស្បថ​ចូលកាន់​តំណែង នៅ​ក្នុង​ពិធី​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​។ សមាសភាព​ថ្មី​របស់​ក្រុមប្រឹក្សា​នេះ​មិន​រាប់​បញ្ចូល​សមាជិក​ស៊ីវិល ​៤រូប​នៃ​ក្រុមប្រឹក្សា​ចាស់ ដែល​ស្ថិត​នៅ​ក្នុង​អង្គភាព​កងកម្លាំង​សម្រាប់​ការ​ប្រកាស​សេរីភាព ​និង​ការ​ផ្លាស់ប្តូរ ជា​ក្រុម​សំខាន់​ដឹកនាំ​ការបះបោរ​ដែល​ឈាន​ដល់​ការ​ផ្ដួលរំលំ​មេដឹកនាំ​ផ្តាច់កា​រលោក Omar al-Bashir​។ កងកម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេសបាន​ច្រាន​ចោល​ចំណាត់​ការ​របស់​លោក Burhan ថា​ជា​ទង្វើ​ខុសច្បាប់ ហើយ​បាន​បន្ត​ការ​អំពាវនាវ​របស់​ពួកគេ​ឱ្យ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​នេះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm