វិចិត្រករស៊ីរីបង្ហាញក្តីសង្ឃឹមរបស់នាងសម្រាប់សេរីភាពស៊ីរីនៅលើផ្ទាំងគំនូរនៅទីក្រុងដាម៉ាស់

2025/02/07 02:25:20 am        75


វិចិត្រករពហុជំនាញស៊ីរីនាង Tamara Bassam Abu Alwan បានអបអរសាទរការផ្តួលរំលំលោកប្រធានាធិបតី Bashar al-Assad ជាមួយនឹងផ្ទាំងគំនូរនៅសង្កាត់ Shaalan ស្ថិតក្នុងទីក្រុងដាម៉ាស់ ដែលបង្ហាញរូបភាពរូបតំណាងបដិវត្តន៍ប្រឆាំងលោក Assad ។

ផ្ទាំងគំនូរដែលនាង Abu Alwan ចាប់ផ្តើមគូរចាប់តាំងពីខែធ្នូរហូតមក មានសរសេរពាក្យចំណាប់អារម្មណ៍ជាច្រើន ដូចជាពាក្យ “សេរីភាព” “ស៊ីរីសម្រាប់អ្នករាល់គ្នា” និង “ស៊ីរីមានសេរីភាព” ជាភាសាអារ៉ាប់ និងភាសាអង់គ្លេស ។

វិចិត្រករវ័យ ២៦ឆ្នាំរូបនេះ និយាយថា វាគឺជាគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនមួយ ។ នាងបានគូរគំនូរ ហើយនិងយល់ឃើញថា ពណ៌គួរតែមាននៅតាមដងផ្លូវ ជាជាងគូរអ្វីមួយផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង ។

នាង Abu Alwan ដែលបានណែនាំខ្លួននាងថាជាសកម្មជនសង្គម នយោបាយ និងមនុស្សធម៌ឯករាជ្យនោះ និយាយថា នាងបានចូលរួមការតវ៉ាប្រឆាំងលោក Assad តាំងពីនាងនៅក្មេងមានអាយុ ១៣ឆ្នាំមកម្ល៉េះ ។

ស្នាដៃសិល្បះចុងក្រោយរបស់នាង Abu Alwan ដែលជាផ្ទាំងគំនូរនេះ ទទួលបានការចាប់អារម្មណ៍ពីអ្នកដំណើរឆ្លងកាត់ រួមទាំងនិស្សិតវ័យក្មេងម្នាក់ និងយុទ្ធជនម្នាក់របស់ក្រុមឧទ្ទាម Hayat Tahrir al-Sham ដែលទើបវិលត្រឡប់មកកាន់ទីក្រុងដាម៉ាស់វិញកាលពីពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា លោក Assad ត្រូវបានទម្លាក់ចេញពីអំណាចកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤កន្លងទៅ ក្រោយការវាយប្រហារលឿនដូចផ្លេកបន្ទោរបស់ក្រុមអ៊ិស្លាម Hayat Tahrir al-Sham ដែលមេដឹកនាំរបស់ពួកគេគឺលោក Ahmed al-Sharaa ត្រូវបានប្រកាសជាប្រធានាធិបតីអន្តរកាល កាលពីសប្តាហ៍មុន ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm