ការធ្វើចរាចរណ៍យឺតៗ ពេលដែលទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ជួបស្ថានភាពធ្លាក់ព្រិលខ្លាំងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្នុងនោះការព្រមានពីរលកត្រជាក់នឹងបន្តរហូតដល់ចុងសប្តាហ៍នេះ ។
អ្នកស្រុកមួយចំនួន ត្រៀមខ្លួនស្នាក់នៅក្នុងផ្ទះ ឬកែតម្រូវការធ្វើដំណើររបស់ពួកគេ អំឡុងពេលរលកត្រជាក់នេះ ក្នុងនោះផ្លូវគ្របដណ្តប់ដោយទឹកកក បានក្លាយជាបញ្ហាធំ ។
លោក Lim Se-Hwak គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុងសេអ៊ូល និយាយថា នឹងមានមនុស្សច្រើនណាស់ធ្វើដំណើរតាមការដឹកជញ្ជូនសាធារណៈ បើសិនជាព្រិលធ្លាក់ខ្លាំង ជាជាងចាកចេញទៅធ្វើការយឺត ។
រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង បានចេញការព្រមានរលកត្រជាក់សម្រាប់តំបន់ជាច្រើននៅភាគខាងជើងប្រទេស រួមទាំងទីក្រុងសេអ៊ូល ក្នុងនោះខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថា នឹងបន្តកើតមានក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ រហូតដល់ដំណាច់ថ្ងៃសុក្រ ។
សីតុណ្ហភាពក្រោមសូន្យអង្សាសេ ត្រូវបានគេព្យាករណ៍ថានឹងកើតមានផងដែរនៅក្នុងទីក្រុងសេអ៊ូល សម្រាប់រយៈពេល ៣ថ្ងៃក្រោយ ៕