គណៈកម្មការទី៩ ព្រឹទ្ធសភា ទទួលសវនាការលើសមិទ្ធផល និងទិសដៅការងាររបស់ក្រសួងឧស្សាហកម្ម

2025/02/07 03:17:38 am        110

ភ្នំពេញ ៖ គណៈកម្មាធិការទី៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ បានទទួលសវនាការ ស្តីពីសមិទ្ធផល ការងារឆ្នាំ ២០២៤ លើបញ្ហាប្រឈម និងទិសដៅអនាគតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងជំនួបសវនាការ ការងាររវាង គណៈកម្មការទី ៩ ព្រឹទ្ធសភា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ឯកឧត្តមរដ្ឋមន្រ្តី, បានជម្រាបជូនពីវឌ្ឍនភាពនៃអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង រួមទាំងការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រ សហគ្រាសធុន តូចនិងមធ្យម និងសិប្បកម្ម, ការពង្រីកសេវាទឹកស្អាត, ការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងការ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។

 ឯកឧត្តម អ៊ុ សារិទ្ធ ប្រធានគណៈកម្មាធិការទី៩ ព្រឹទ្ធសភា បានកោតសរសើរ ចំពោះសមិទ្ធផលការងាររបស់ក្រសួង និងលើក ឡើងថា គណៈកម្មាធិការទី៩ ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាន និងតាមដានវឌ្ឍនភាព នៅតាមមូលដ្ឋានឧស្សាហកម្មនានា នៅក្នុង ប្រទេស និងថ្លែងអំណរគុណចំពោះក្រសួង ដែលបានរៀបចំសវនាការនេះ ព្រមទាំងផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាពដោយផ្ទាល់ដល់ គណៈកម្មាធិការទី៩។

គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍ ពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើក កម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងបានលើកនូវសំណួរមួយចំនួន ទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនិរន្តរភាពនៃការ ប្រើប្រាស់ប្រភពទឹកក្រោមដី វិធានការក្នុងការសន្សំសំចៃទឹក និងកង្វល់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គណៈប្រតិភូបានទទួលស្គាល់អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងលើកឡើងថា ទំនួលខុសត្រូវទាំងនេះ ទាមទារឱ្យក្រសួងមាន មន្ត្រីរាជការ ដែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកទេសឱ្យបានច្រើន។ ជំនួបសវនាការនេះ បង្ហាញពីតួនាទីត្រួតពិនិត្យដ៏សំខាន់ នៃអង្គនីតិបញ្ញត្តិក្នុងការធានាថា ក្រសួង-ស្ថាប័នអនុវត្តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹង នោះលើកកម្ពស់គណនេយ្យភាពរដ្ឋាភិបាល និងគាំទ្រដំណើរការតាមបែបប្រជាធិបតេយ្យ ដែលមានតុល្យភាពមួយនៅកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm