ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសារបញ្ជាក់បន្ថែមទៀតថា សម្ដេចអាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកសម្ដេចជាសត្រូវ។
សម្ដេចតេជោ បានសរសេរបន្ថែមថា ក្នុងការបង្ហោះសារយប់មិញសម្ដេចបាននិយាយថា មិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងសម្ដេច និងលោក សេង សារី ទេ ដោយយល់ដល់ទំនាក់ទំនងឪពុក និងកូន។
សម្ដេចតេជោបន្ថែមថា៖«ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណីសេង សារីឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ»។
សម្ដេចតេជោ បញ្ជាក់ថាបន្ថែមថា នៅពេលសម្ដេចបញ្ចេញនូវសារនេះ ទាំងសម្លេងទាំងសំណេរ សម្ដេចនិងបញ្ចេញតាម Channel telegram របស់សម្ដេចដែលសមាជិកជាង ៨០ ម៉ឺននាក់។ សហការីរបស់សម្ដេចបានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយដោយសម្ដេច គ្រាន់តែ forward ចូលទៅ channel telegram ជាការស្រេច។
សម្ដេចតេជោរម្លឹកថា ពេលសារចេញទៅ គេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារី ជាមួយអាស៊ីសេរីយប់មិញនេះ៕
