ប្រធានាធិបតីប៉ាណាម៉ា ផ្ដាំទៅសហរដ្ឋអាមេរិក៖បញ្ឈប់ 'ការភូតកុហក និងសម្ដីគ្មានការពិត'ស្ដីពីព្រែកជីក

2025/02/07 10:17:02 am        133

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងផ្សព្វផ្សាយ "ការភូតកុហក និងសម្ដីគ្មានការពិត" បន្ទាប់ពីក្រសួងការបរទេសបានអះអាងថា នាវារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអាចឆ្លងកាត់ព្រែកជីកប៉ាណាម៉ាដោយមិនចាំបាច់បង់ប្រាក់។

ការអត្ថាធិប្បាយនេះទំនងជាធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាមេរិកបានលើកឡើងពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការយោធា និងការប្រឈមទៅនឹងការចោទប្រកាន់ពីឥទ្ធិពលរបស់ចិននៅលើព្រែកជីកនេះ។

ក្រោយមក លោក Mulino បានបន្ថែមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងនិយាយទៅកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅរសៀលថ្ងៃសុក្រសប្ដាហ៍នេះ។

ប៉ាណាម៉ា បានស្ថិតនៅក្នុងគោលដៅរបស់សេតវិមានចាប់តាំងពីលោក Trump បានអះអាងថាផ្លូវទឹកដ៏សំខាន់របស់ប្រទេសនេះត្រូវបានកាន់កាប់ដោយប្រទេសចិនប្រកបដោយប្រសិទ្ធភាព ហើយបានប្តេជ្ញាថាសហរដ្ឋអាមេរិកនឹងយកព្រែកជីកនេះមកវិញ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mulino បានបង្ហាញពី "ការបដិសេធទាំងស្រុង" ចំពោះគំនិតដែលថាទំនាក់ទំនងរបស់ប្រទេសទាំងពីរនឹង "ផ្អែកលើការភូតកុហក និងការមិនពិត។

ក្រសួងការបរទេសសហរដ្ឋអាមេរិកពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ សេតវិមានក៏ពុំបានឆ្លើយតបភ្លាមៗដែរ គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

អាជ្ញាធរស៊ីរី និងអ៊ីរ៉ាក់រឹបអូសបានថ្នាំជំនួយកម្លាំង captagon ប្រហែល ៤០ម៉ឺនគ្រាប់ ក្នុងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន
2026/02/19 05:07:56 pm        1
ជំនួយបានទៅដល់តំបន់ Kordofan របស់ស៊ូដង់ ខណៈការវាយប្រហារយានដ្រូនបង្កវិបត្តិអត់ឃ្លាន
2026/02/19 05:05:29 pm        2
ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកប្រមូលផ្តុំកងទ័ពអាកាសច្រើនបំផុតនៅក្នុងតំបន់ ចាប់តាំងពីលុកលុយអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣
2026/02/19 05:02:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរស៊ីរី និងអ៊ីរ៉ាក់រឹបអូសបានថ្នាំជំនួយកម្លាំង captagon ប្រហែល ៤០ម៉ឺនគ្រាប់ ក្នុងការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន

2026/02/19 05:07:56 pm
​ជំនួយបានទៅដល់តំបន់ Kordofan របស់ស៊ូដង់ ខណៈការវាយប្រហារយានដ្រូនបង្កវិបត្តិអត់ឃ្លាន
2026/02/19 05:05:29 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ អាមេរិកប្រមូលផ្តុំកងទ័ពអាកាសច្រើនបំផុតនៅក្នុងតំបន់ ចាប់តាំងពីលុកលុយអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣
2026/02/19 05:02:49 pm
​អគ្គលេខាធិការ UN៖ AI មិនអាចត្រូវបានប្រើប្រាស់ ដើម្បីតែផ្ដល់ផលដល់មហាសេដ្ឋីមួយចំនួននោះឡើយ
2026/02/19 04:59:32 pm
​EU ចក្រភពអង់គ្លេស និងកាណាដា ថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលអាចមាននៅស៊ូដង់
2026/02/19 04:55:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/19 01:58:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/18 06:10:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/15 01:40:24 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 08:24:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am