UN បារម្ភពីការនិរទេសជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ខណៈប៉ាគីស្ថានចេញឱសានវាទក្រោយអាមេរិកផ្អាកការតាំងទីលំនៅ

2025/02/07 05:21:05 pm        116

ទីភ្នាក់ងារជនភៀសខ្លួន និងអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិនៅសប្ដាហ៍នេះបានបង្ហាញការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់ប៉ាគីស្ថានក្នុងការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលកំពុងរង់ចាំការផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅបស្ចិមលោក ដែលបានសន្យាទទួលយកពួកគេនិងផ្ដល់ជម្រកឲ្យពួកគេក្នុងប្រទេសរបស់ខ្លួន។

ប្រទេសប៉ាគីស្ថានចេញថ្ងៃកំណត់ ឬឱសានវាទសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន បន្ទាប់ពីលោក Trump រារាំងការផ្លាស់ប្តូរទីលំនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានកំណត់មុនថ្ងៃ៣១ខែមីនាឆ្នាំ២០២៥នេះ  ពុំនោះប៉ាគីស្ថាននឹងបញ្ជូនពួកគេទៅអាហ្វហ្គានីស្ថានវិញ។

ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវបានទុកចោលក្នុងសភាពមិនច្បាស់លាស់ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានផ្អាកកម្មវិធីជនភៀសខ្លួនរបស់សហរដ្ឋអាមេរិកកាលពីខែមុន។    

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាពួកគេកំពុងស្វែងរកការបំភ្លឺពីប៉ាគីស្ថាន ដែលបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងនិរទេសជនភៀសខ្លួនត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ លុះត្រាតែករណីរបស់ពួកគេត្រូវបានដំណើរការយ៉ាងឆាប់រហ័សដោយបណ្ដាប្រទេសទី៣ដែលបានយល់ព្រមទទួលយកពួកគេ។

ជនជាតិអាហ្វហ្គានីស្ថានប្រហែល ២០.០០០នាក់ ត្រូវបានអនុម័តសម្រាប់ការតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិកក្រោមកម្មវិធីជួយមនុស្សដែលមានហានិភ័យដោយសារតែការងាររបស់ពួកគេជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាមេរិក ប្រព័ន្ធផ្សព្វផ្សាយ ទីភ្នាក់ងារជំនួយ និងក្រុមសិទ្ធិមនុស្ស។ ពួកគេស្ថិតក្នុងចំណោមជនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ដែលបានភៀសខ្លួនទៅកាន់ប្រទេសជិតខាងប៉ាគីស្ថាន បន្ទាប់ពីប្រទេសរបស់ពួកគេបានធ្លាក់ក្នុងកណ្ដាប់ដៃក្រុមតាលីបង់ក្នុងឆ្នាំ ២០២១ ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន
2026/08/22 06:07:39 pm        22
អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/08/22 06:05:43 pm        22
នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
2026/08/22 06:03:39 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន បញ្ជាក់​ថា កតិកាសញ្ញាភស្តុភារកម្ម​យោធាជាមួយជប៉ុន ចូលជាធរមាន

2026/08/22 06:07:39 pm
​អ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកប្រេងអ៊ីរ៉ាក់មួយចំនួន ឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/08/22 06:05:43 pm
​នគរបាល៖ មនុស្ស​ជាច្រើននាក់ បាន​បាត់បង់ជីវិត ក្រោយ​រថយន្តនគរបាល​ និងរថយន្ត ១គ្រឿង​ទៀត ​​បុកគ្នា​
2026/08/22 06:03:39 pm
​នាវាកូរ៉េខាងត្បូង នឹងសាកល្បងផ្លូវពាណិជ្ជកម្មតំបន់​អាក់ទិក ស្រពពេលមានក្ដី​បារម្ភ នៅ​លោកខាងលិច
2026/08/22 06:01:01 pm
​ប្រធានាធិបតីថ្មីរបស់បង់ក្លាដែស លោក Mirza Fakhrul ចាប់​ផ្ដើម​បំពេញ​តួនាទី​ផ្លូវ​ការ​
2026/08/22 05:58:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/21 03:00:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/20 05:32:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/21 03:54:55 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 11:22:03 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm