បណ្ដឹងពាណិជ្ជកម្មរបស់ចិន ជាការសាកល្បងដំបូងនៃជំហររបស់លោក Trump ចំពោះអង្គការ WTO

2025/02/07 06:42:00 pm        107

ប្រភពពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ កុម្ភៈ) សប្ដាហ៍នេះថា បណ្ដឹងពាណិជ្ជកម្មថ្មីរបស់ចិន ជាមួយសហរដ្ឋអាមេរិក អាចសាកល្បងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលរហូតមកដល់ពេលនេះបានរួចផុតពីការត្រួតពិនិត្យរបស់លោកប្រធានាធិបតី Donald Trump ដែលជាអ្នករិះគន់ស្ថាប័នពហុភាគី។

ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវមួយនេះបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិន បានចាប់ផ្តើមវិវាទជាផ្លូវការនៅអង្គការ WTO លើពន្ធបន្ថែម ១០% ដែលដាក់ដោយលោក Trump លើទំនិញរបស់ចិន នៅក្នុងជំហានមួយដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

មិនដូចអង្គការពិភពលោកផ្សេងទៀតដែលលោក Trump គ្រោងនឹងដក ឬផ្តាច់ខ្លួនចេញនោះទេ ស្ថាប័នឃ្លាំមើលពាណិជ្ជកម្មពិភពលោកមួយនេះបានបញ្ចៀសការរិះគន់ដំបូងពីសេតវិមាន។ នៅក្នុងអាណត្តិដំបូងរបស់លោក Trump មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់របស់លោកបានរិះគន់អង្គការនេះថា “សមត្ថភាពមិនគ្រប់គ្រាន់ទាល់តែសោះ”។

ប្រតិភូពាណិជ្ជកម្ម និងអ្នកវិភាគនិយាយថា នេះអាចទៅរួចដែលបណ្ដឹងចុងក្រោយនេះលើទំនិញរបស់ចិន និងជាពិសេសការសម្រេចចិត្តរបស់ WTO នាពេលអនាគតប្រឆាំងនឹងសហរដ្ឋអាមេរិក អាចបង្កឱ្យមានប្រតិកម្មអរិភាពពីលោក Trump ចំពោះស្ថាប័ននេះ៕

អត្ថបទដែលទាក់ទង

ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
2026/08/05 08:57:59 pm        85
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
2026/08/05 08:49:57 pm        120
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
2026/08/05 08:49:02 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង

2026/08/05 09:48:43 pm
​ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
2026/08/05 08:57:59 pm
​បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
2026/08/05 08:49:57 pm
​ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
2026/08/05 08:49:02 pm
​ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
2026/08/05 08:48:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/03 01:25:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/05 05:38:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/05 02:48:41 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/05 02:46:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm