អឺរ៉ុប បង្កើនការត្រៀមខ្លួនធ្វើសង្គ្រាម ដើម្បីទប់ទល់ភាពមិនច្បាស់លាស់របស់លោក Trump

2025/02/07 07:12:35 pm        78

បណ្ដាប្រទេសនៅអឺរ៉ុប ជាពិសេសសម្ព័ន្ធយោធាណាតូ បានខិតខំបង្កើនការត្រៀមលក្ខណៈរបស់ខ្លួននៅក្នុងសង្រ្គាម ក្នុងសកម្មភាពមួយដែលគេមើលឃើញថាដើម្បីទប់ទល់ភាពស្រពេចស្រពិលរបស់រដ្ឋបាលសហរដ្ឋអាមេរិកថ្មី។

សមយុទ្ធដ៏ធំលើកទីមួយរបស់អង្គការណាតូនៅឆ្នាំនេះ ឈ្មោះថា "ព្រួញដ៏រឹងមាំ" ឬជាភាសាអង់គ្លេសថា Steadfast Dart បានមើលឃើញកងកម្លាំងឆ្លើយតបសម្ព័ន្ធមិត្ត ARF របស់ខ្លួន ដាក់ពង្រាយទាហាន ១០.០០០នាក់ ជាមួយនឹងយន្តហោះ នាវាចម្បាំង និងយានធ្វើសឹកជាង ១.៥០០គ្រឿងទៅកាន់ទ្វីបអឺរ៉ុបខាងត្បូង ដែលមិនឆ្ងាយប៉ុន្មានពីព្រំដែនអ៊ុយក្រែន។

ពួកគេបានអនុវត្តការហាត់សមក្នុងរយៈពេល ៥សប្តាហ៍កន្លងមកនេះ ដើម្បីក្លាយជាកងកម្លាំងដំបូងដើម្បីទប់ទល់វិបត្តិនាពេលអនាគត។ ក្រៅពីបុគ្គលិកទំនាក់ទំនងអាមេរិកមួយក្តាប់តូច កងកម្លាំង ARF នេះមិនមានទម្រង់យោធាអាមេរិកធំដុំទេ ហើយកងទ័ពរបស់ខ្លួនមកពីប្រទេសសមាជិកណាតូចំនួន៩ ដោយមានកម្លាំងច្រើនជាងគេពីចក្រភពអង់គ្លេស។

លោកប្រធានាធិបតីអាមេរិក Donald Trump និងក្រុមរបស់លោក បានចំណាយពេលសប្តាហ៍ដំបូងនៃរដ្ឋបាលថ្មី ដាក់ចេញនូវអ្វីដែលខ្លួនចង់ឃើញពីមិត្តភ័ក្តិ និងសម្ព័ន្ធមិត្ត ជាពិសេសការបង្កើនការចំណាយលើវិស័យការពារជាតិពីសមាជិកណាតូអឺរ៉ុប ក៏ដូចជាកាណាដា។ សមយុទ្ធ Steadfast Dart និងសកម្មភាពផ្សេងទៀត គឺជាផ្នែកមួយនៃគោលបំណងបង្ហាញដល់អាមេរិកថា សម្ព័ន្ធយោធា និងសមាជិករបស់ខ្លួនបានទទួលសាររបស់លោកហើយ។

ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជារបស់លោក Trump បានក្លាយជារឿងដ៏ក្ដៅគគុកភ្លាមៗនៅអឺរ៉ុប។ នៅក្នុងទីក្រុងវ៉ាស៊ីនតោន មានការពិភាក្សាដែលថាមន្ទីរបញ្ចកោណអាចនឹងដកកងពលតូចប្រយុទ្ធរបស់អាមេរិកចំនួនពីរ - រហូតដល់ ១០.០០០នាក់ - ពីទ្វីបអឺរ៉ុប។ មន្ត្រីអង្គការណាតូ ទទួលស្គាល់ថាការរួមចំណែករបស់អាមេរិកគឺ "ច្រើនខ្លាំង" ប៉ុន្តែក៏និយាយថា ផែនការសង្រ្គាមគឺ "អាចបត់បែនបាន" សម្រាប់កងកម្លាំងដែលមាននៅពេលនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm