ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមានការសម្របសម្រួលបញ្ចប់វិបត្តិនៅក្នុងប្រទេសកុងហ្គោ

2025/02/07 07:23:51 pm        63

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវពិសេសសម្រាប់សន្តិភាព នៅមុនកិច្ចប្រជុំធំៗចំនួនពីរ ដើម្បីទប់ស្កាត់អំពើហិង្សា និងការវាយលុកដ៏ឃោរឃៅរបស់ក្រុមឧទ្ទាម M23 គាំទ្រដោយប្រទេសរ៉ា្វន់ដា នៅទូទាំងតំបន់ ហើយនិយាយថាដល់ពេលសម្រាប់សន្តិភាពហើយ ។   

លោក Guterres បានហៅស្ថានភាពនេះថា "មានការព្រួយបារម្ភយ៉ាងខ្លាំង" ហើយបានប្រាប់អ្នកសារព័ត៌មាននៅឯទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ហើយជាពេលវេលាប្រមូលផ្តុំគ្នាដើម្បីសន្តិភាព។             

ដោយនិយាយថាកិច្ចប្រជុំកំពូលមួយនឹងប្រព្រឹត្តទៅក្នុងប្រទេសតង់ហ្សានីជាមួយសហគមន៍អាហ្វ្រិកខាងកើត និងមេដឹកនាំសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង លោក Guterres បានបញ្ជាក់ថាជំនួបនោះផ្តោតលើការវាយប្រហារ និងការប៉ះទង្គិចគ្នារវាងពួកឧទ្ទាម M23 ជាមួយយោធាកុងហ្គោ។      

លោកបានប្រកាសថា សប្តាហ៍ក្រោយនៅទីក្រុង Addis Ababa លោកនឹងចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលនៃក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខសហភាពអាហ្រ្វិក ជាទីដែលវិបត្តិនេះក៏នឹងក្លាយជារបៀបវារៈសំខាន់ផងដែរ ដោយសង្កត់ធ្ងន់លើការអំពាវនាវពិសេសរបស់លោកសម្រាប់សន្តិភាព ។  

លោក Guterres បានសង្កត់ធ្ងន់ថា ការគំរាមកំហែងដោយក្រុមប្រដាប់អាវុធនៅក្នុងប្រទេសកុងហ្គោ ក៏ដូចជាការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាម M23 បាននាំឱ្យមនុស្សយ៉ាងច្រើនសម្បើម ដែលជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់ និងជាច្រើនត្រូវបានបង្ខំឲ្យរត់ភៀសខ្លួនចេញពីជម្រក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm