វីដេអូដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋ IRIB កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ បានបង្ហាញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននាំយកនាវាដំបូងរបស់ប្រទេសដែលមានសមត្ថភាពបង្ហោះយានដ្រូន និងឧទ្ធម្ភាគចក្រ នៅសមុទ្រ។

ក្នុងពេលសមយុទ្ធយោធា ដែលមានរយៈពេលតាំងពីដើមខែមករា រហូតដល់ដើមខែមីនា កងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានបង្ហាញសព្វាវុធថ្មី ខណៈទីក្រុងតេអេរ៉ង់ កំពុងត្រៀមទប់ទល់ភាពតានតឹងបន្ថែមទៀតជាមួយប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាវាដឹកកុងតឺន័រមួយគ្រឿង ជានាវាផ្ទុកយន្តហោះថ្មី ត្រូវាបានបំពាក់ដោយ Runway មានចម្ងាយ១៨០គីឡូម៉ែត្រ និងអាចធ្វើប្រតិបត្តិការដោយមិនចាំបាច់ចាក់ប្រេងឡើងវិញ រហូតដល់មួយឆ្នាំ។
នាវានេះ ខុសពីនាវាចម្បាំងឆ្មាំបដិវត្តន៍មុនៗ ព្រោះវាអាចបង្ហោះ និងហៅមកវិញយានដ្រូន។
នាវាចម្បាំងនេះ ក៏មានយានវាយប្រហាររហ័ស និងនាវាមុជទឹកគ្មានមនុស្សបើក បន្ថែមលើមីស៊ីលស៊ីបគោលដៅប្រឆាំងនាវា រយៈចម្ងាយជិត។