ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ នៅតំបន់ដេឡាវែ(Delaware) រដ្ឋផេនស៊ីលវ៉ានី(Pennsylvania) សហរដ្ឋអាមេរិក ហើយអ្នកដំណើរទាំង៣៥០នាក់ ត្រូវបានជម្លៀសចេញភ្លាមៗ។

វីដេអូ បានបង្ហាញពីអគ្គិភ័យនិងផ្សែង កំពុងឆេះហ៊ុមព័ទ្ធ ជាអ្វីដែលទំនងជាការប៊ីនទីមួយនៃរថភ្លើង ដែលសាក្សី បាននិយាយនិយាយសំដៅថាជារថភ្លើងរបស់អាជ្ញាធរដឹកជញ្ជូនរដ្ឋផេនស៊ីលវ៉ានី (SEPTA)។
អ្នក ដែលកំពុងថតហេតុការណ៍ បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានបាញ់ទឹកពន្លត់ភ្លើង ពីផ្នែកម្ខាងនៃផ្លូវរថភ្លើង។

មន្ត្រីរថភ្លើងរបស់អាជ្ញាធរដឹកជញ្ជូនរដ្ឋផេនស៊ីលវ៉ានី (SEPTA) បាននិយាយថា អគ្គិភ័យបានចាប់ផ្តើមឆេះនៅក្រោមកាប៊ីនទី១នៃរថភ្លើង ហើយអ្នកដំណើរត្រូវបានជម្លៀសចេញនៅស្ថានីយ៍ Crum Lynne ក្នុងទីក្រុង Ridley Park តំបន់Delaware។ មន្ត្រីបាននិយាយបន្ថែមថា គ្មានអ្នករងរបួស ត្រូវបានរាយការណ៍នោះទេ។