ពានសម្ដេចតេជោ-ថ្នាក់ខេត្ត៖ វិសាខា ឡើងជួបទ័ព វគ្គ ១/៤ ក្រោយបន្ដឈ្នះខេត្តសៀមរាប ៥-០

2025/02/07 09:38:00 pm        171

ក្លិបកីឡាបាល់ទាត់ វិសាខា បានក្លាយជាបេក្ខភាពទី៤ ដែលបានឡើងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយត្រូវជួបក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រោយបន្ដយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៥-០ ក្នុងជំនួបជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានព្រីនស៍ វគ្គទី១ វិសាខា បានបើកការនាំមុខក្រុមភ្ញៀវ ៤គ្រាប់មុន ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធចំណូលថ្មី Karasausks Arturs ២គ្រាប់ និងកីឡាករ កែន ច័ន្ទសុភ័ក្ត្រ និង ផាន សុផេន ម្នាក់ ១គ្រាប់ ។ ចូលវគ្គទី២ ក្រុមទាំងពីរ ធ្វើបានល្អរៀងខ្លួន ដោយស្ទើរគ្មានការស៊ុតបញ្ចូលទីគ្នា រហូតដល់នាទីបន្ថែម ទើបកីឡាករវ័យក្មេង សន ច័ន្ទរស្មី បន្ថែមគ្រាប់ទី៥ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៩០+៤ ។

សរុបទាំង ២ជើង វិសាខាបានយកឈ្នះក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ៨-០ បន្ទាប់ពីជើងទី១ ពួកគេ បានយកឈ្នះក្រៅដី ៣-០ ។ ជ័យជម្នះនេះ នាំឲ្យអតីតក្រុមជើងឯក ៣សម័យ វិសាខា ឡើងទៅជួបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយ ខណៈបើគ្មានការប្រែប្រួលទេ ជើងទី១ នៃវគ្គ ១/៤ផ្ដាច់ព្រ័ត្រនេះ នឹងត្រូវប្រកួតនាថ្ងៃទី២៦-២៧ ខែកុម្ភៈខាងមុខ ។

គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៤ក្រុមហើយ ដោយក្រៅពីវិសាខា និង Tiffy Army គឺមានក្រុមបឹងកេត និងក្រុមភ្នំពេញក្រោន៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm