កម្ពុជាផ្សព្វផ្សាយការធានារ៉ាប់រងជាកាតព្វកិច្ច លើវិស័យយានយន្ត និងការដ្ឋានសាងសង់

2025/02/07 10:57:46 pm        80

ភ្នំពេញ ៖ កម្ពុជាផ្សព្វផ្សាយ និងការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធនៅរាជធានីភ្នំពេញ សម្រាប់ទីផ្សារការធានារ៉ាប់ រងជាកាតព្វកិច្ច លើវិស័យយានយន្ត និងការដ្ឋានសាងសង់ ដែលជាកាតព្វកិច្ចតម្រូវឱ្យទិញធានារ៉ាប់រង ដើម្បីចូលរួមលើកកម្ពស់វិស័យទាំង នេះ ប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការធានារ៉ាប់រងជា កាតព្វកិច្ច នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ជុំវិញវិញធានារ៉ាប់រងជាកាតព្វកិច្ចនេះ បើយោងតាមច្បាប់, កម្ពុជាបានអនុម័តឱ្យប្រើ ប្រាស់តាំងពីឆ្នាំ ២០០០ ដោយបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រងនៅឆ្នាំ ២០១៤ ដែលកំណត់ការធានារ៉ាប់រងចំនួន៣ ជាកាតព្វកិច្ចរួមមាន៖ ការធានារ៉ាប់រងធារៈការទទួលខុសត្រូវយានយន្តមាន៖ ទី១. ម្ចាស់យានយន្តដែលប្រកបអាជីវកម្មនៅកម្ពុជា ត្រូវមាន ការធានារ៉ាប់រងរបស់ខ្លួន ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ រាល់ការខូចខាតបង្កឡើងដោយតតីជន បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ បង្ករ ឡើងដោយយានយន្តរបស់ខ្លួន។ ទី២. ការធានារ៉ាប់រងភារទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹក ជញ្ជូនអ្នកដំណើរ រួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា ដែលមានការធានារ៉ាប់រងភារៈទទួលខុសត្រូវ ចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹកជញ្ជូនរបស់ខ្លួន ទោះបីជាមធ្យោបាយនោះចរាចរណ៍តាមផ្លូវគោក, ផ្លូវទឹក, ផ្លូវដែក ឬផ្លូវអាកាសក៏ដោយ។ និងទី៣. ការធានារ៉ាប់រងភារទទួលខុសត្រូវលើការដ្ឋាន កំណត់ថា រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ទាំងឡាយដែល ជាម្ចាស់ការដ្ឋានត្រូវមាន ភស្តុតាងបញ្ជាក់ថា ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវ លើការដ្ឋានដែលធានាសំណង់ ជូនជនរងគ្រោះ ដែលរងផលប៉ះ ពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បតិ្តដែលបង្កដោយសកម្មភាពរបស់ការដ្ឋានជាដើម។

ឯកឧត្តម បន្តថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ចនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បី លើកកម្ពស់លើការយល់ដឹងដល់ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធ លើទីផ្សារការធានារ៉ាប់រងជាកាតព្វកិច្ច ចំពោះម្ចាស់យានយន្ត និងម្ចាស់ ការដ្ឋានសាងសង់ផ្សេងៗ បានស្វែងយកអំពីផ្លូវច្បាប់ ដោយត្រូវបំពេញតាមផ្លូវច្បាប់ លើការទិញធានារ៉ាប់រងលើវិស័យយានយន្ត និង ការដ្ឋានសាងសង់ផ្សេងៗ។ បញ្ហានេះ, ឯកឧត្តមបានបញ្ជាក់យ៉ាងខ្លីថា ចំពោះការធានារ៉ាប់រងជាកាតព្វកិច្ចនេះ គឺតម្រូវឱ្យទិញធានារ៉ាប់រង ក្នុងនោះបើមិនទិញធានារ៉ាប់រង គឺខុសច្បាប់, ហើយបើខុសច្បាប់ត្រូវតែជាប់ទោសទណ្ឌ។ 

លោកជំទាវ តិមា វិច្ឆិកាល អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងឱ្យដឹងថា ទាក់ទិនការធានារ៉ាប់រងកាតព្វកិច្ច ចំពោះយានយន្ត ក្នុងនោះបើតាមទូរលេខចុងក្រោយរបស់អាជ្ញាធរមានសមត្ថកិច្ច ចំនួនយានយន្តនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានជាង ៣ លានគ្រឿង រថយន្តធុកធ្ងន់មានចំនួនជាង ១៣ ម៉ឺនគ្រឿង, ធុនស្រាសជាង ៦០ ម៉ឺនគ្រឿង និងទោចក្រយានជាង ២.៥ លានគ្រឿង ។ ចំណែកទាក់ទិនវិស័យសំណង់វិញ, រាជធានីភ្នំពេញមានសំណង់ជាច្រើន ចំណែកអគារខ្ពស់ៗ បើគិតពីឆ្នាំ២០០៥ មកដល់ឆ្នាំ២០២៤ មានចំនួនប្រមាណ ១ ៨០០ អគារ ក្នុងនោះអគារដែលមានកម្ពស់ ៥ ទៅ ១៩ ជាន់ មានចំនួន ១ ៥០០ អគារ, ពី ២០ ទៅ ៣៩ ជាន់ មានចំនួនជាង ២០០ អគារ និងចាប់ពី ៤០ ជាន់ឡើងទៅ មានចំនួនប្រមាណ ៥០ អគារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm