ការតវ៉ាយ៉ាងទូលំទូលាយ បានផ្ទុះឡើង កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Aden របស់ប្រទេសយេម៉ែន ជុំវិញការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់។
ក្រុមអ្នកតវ៉ា បានដើរតាមដងផ្លូវក្នុងសង្កាត់ជាច្រើន រួមមាន Sheikh Othman, Mansourah, និង សង្កាត់ Khormaksar ដោយដុតកង់រថយន្ត និងបិទចរាចរណ៍ ដើម្បីសម្តែងការខកចិត្តរបស់ពួកគេ។
ក្រុមបាតុករ បានរិះគន់សេវាសាធារណៈកាន់តែយ៉ាប់យ៉ឺនឡើង និងទាមទារឲ្យមានការជួសជុលអគ្គិសនីជាបន្ទាន់។
ការតវ៉ានេះ បានកើតឡើង នៅពេលដែលសាជីវកម្មអគ្គិសនី នៅទីក្រុង Aden បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ការបិទប្រព័ន្ធអគ្គិសនីរបស់ទីក្រុងទាំងមូល ដោយសារតែការកាត់បន្ថយប្រេងឥន្ធនៈ នៅស្ថានីយ ផលិត។ សាជីវកម្មនេះ បានព្រមានថា ការដាច់ប្រព័ន្ធអគ្គិសនីពេញលេញនេះ នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ វិស័យសំខាន់ៗ រួមទាំងកន្លែងផ្តល់សេវាសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធទឹក និងសកម្មភាពពាណិ ជ្ជកម្ម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីយេម៉ែន លោក Ahmed Awad bin Mubarak បាននិយាយថា លោកបានដឹកនាំមន្ត្រីរដ្ឋាភិបាល ឲ្យអនុវត្តដំណោះស្រាយសង្គ្រោះបន្ទាន់ ដើម្បីដោះស្រាយវិបត្តិនេះ។
លោកបានសង្កត់ធ្ងន់ថា ការដាច់ចរន្តអគ្គិសនីទាំងស្រុងគឺ «មិនអាចទទួលយកបាន» ហើយទាមទារឲ្យ មានការឆ្លើយតបយ៉ាងហ្មត់ចត់ពីរដ្ឋាភិបាល ដើម្បីកំណត់ និងឲ្យអ្នកដែលទទួលខុសត្រូវ មានការទទួលខុសត្រូវចំពោះការដាច់ប្រព័ន្ធអគ្គិសនីនេះ។