អ៊ុយក្រែនទទួលបានយន្តហោះចម្បាំងពីបារាំង និងហូឡង់

2025/02/07 11:54:31 pm        54

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) បានបញ្ជាក់ថា កងទ័ពអាកាសអ៊ុយក្រែន បានទទួលនូវក្រុមយន្តហោះចម្បាំង Mirage 2000-5 របស់ប្រទេសបារាំង និងយន្តហោះចម្បាំង F-16 របស់ប្រទេសហូឡង់។

លោក Zelenskyy បានសរសេរនៅបណ្ដាញសង្គមថា៖ «ក្រុមដែនអាកាសរបស់អ៊ុយក្រែន នៅតែបន្តអភិវឌ្ឍជានិច្ច»។ យន្តហោះ Mirage 2000 ដំបូងគេពីប្រទេសបារាំង បានមកដល់ហើយ ដោយបន្ថែមសមត្ថភាពការពារដែនអាកាសរបស់យើង។ ខ្ញុំសូមអរគុណលោកប្រធានាធិបតីបារាំង Emmanuel Macron សម្រាប់ការដឹកនាំ និងការគាំទ្ររបស់លោក។ ប្រធានាធិបតីបារាំងគោរពពាក្យសម្ដីរបស់លោក ហើយយើងពិតជាមានអារម្មណ៍ដឹងគុណណាស់។ នេះជាជំហានមួយផ្សេងទៀត ក្នុងការពង្រឹងសន្តិសុខរបស់អ៊ុយក្រែន»។

រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Sebastien Lecornu (សេបាស្ទៀន ឡឺក័រនុយ) ក៏បានបញ្ជាក់អំពីការបញ្ជូនយន្តហោះចម្បាំង Mirage នេះដែរ ដោយនិយាយថា «ដោយត្រូវបានបញ្ជាដោយអាកាសយានិកអ៊ុយក្រែន ដែលបានហ្វឹកហាត់នៅប្រទេសបារាំងជាច្រើនខែ ឥឡូវនេះយន្តហោះទាំងនោះ នឹងចូលរួមការពារផ្ទៃមេឃរបស់អ៊ុយក្រែន»។ ប៉ុន្តែទាំងលោក Zelenskyy និងលោក Lecornu មិនបានបញ្ជាក់ពីចំនួនដែលអ៊ុយក្រែនបានទទួលនោះទេ។

នៅព្រហស្បតិ៍នោះផងដែរ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រាប់ថា ប្រទេសហូឡង់ បានប្រគល់បន្ថែមនូវយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលលោកបាននិយាយថា «នឹងចាប់ផ្តើមអនុវត្តបេសកកម្មប្រយុទ្ធ និងពង្រឹងការការពារ ក្នុងពេលឆាប់ៗនេះ» រួមជាមួយនឹងយន្តហោះចម្បាំង Mirage របស់បារាំង។

ហើយលោក Zelenskyy បានបញ្ជាក់បន្ថែមថា៖ «ជាមួយនឹងការផ្ដល់ជូនចុងក្រោយនេះ យើងក៏កំពុងបន្តពង្រីកក្រុមយន្តហោះ F-16 របស់យើងផងដែរ ដោយប្រទេសហូឡង់បានបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រកិច្ចប្រឹងប្រែងនេះ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm