ប្រធានាធិបតីបារាំង បាននិយាយថា ប្រទេសបារាំង និងប្រទេសអារ៉ាប់រួម បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ លើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយសម្រាប់មជ្ឈមណ្ឌលទិន្នន័យ១ជីហ្គាវ៉ាត់ ដែលផ្តោតតែទៅលើបញ្ញាសិប្បនិម្មិត បង្ហាញពីការវិនិយោគចន្លោះពី៣០ ទៅ៥០ពាន់លានដុល្លារ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលសមភាគីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed al-Nahyan កាលពីល្ងាចថ្ងៃព្រហស្បតិ៍ មុនពេលកិច្ចប្រជុំកំពូលស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងប៉ារីសនៅសប្តាហ៍ក្រោយ ដែលនឹងជាការជួបជុំមកពីប្រទេសប្រហែល១០០ ដើម្បីផ្តោតសំខាន់លើសក្តានុពលបញ្ញាសិប្បនិម្មិត(AI) ។
កិច្ចប្រជុំកំពូលនៅថ្ងៃទី ១០-១១ ខែកុម្ភៈ ក៏មានគោលបំណងដាក់ប្រទេសបារាំង និងសហភាពអឺរ៉ុបនៅលើផែនទីបញ្ញាសិប្បនិម្មិត(AI) ខណៈពួកគេព្យាយាម ប្រជែងជាមួយសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបាននាំមុខលើបច្ចេកវិទ្យាថាមពលខ្លាំង។
រដ្ឋាភិបាលបារាំង កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនបានដាក់ទីតាំងចំនួន៣៥កន្លែង ដើម្បីរៀបចំមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត( AI) ។


