Nippon Steel សង្ឃឹមថា លោក Trump រកឃើញកិច្ចព្រមព្រៀងដែកថែបរបស់អាមេរិកបម្រើផលប្រយោជន៍ជាតិ

2025/02/08 12:04:21 am        49

អនុប្រធានក្រុមហ៊ុន Nippon Steel Corp. កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) បាននិយាយថា ក្រុមហ៊ុនផលិតដែករបស់ប្រទេសជប៉ុន សង្ឃឹមថា លោកប្រធានាធិបតី Donald Trump នឹងកែប្រែការប្រឆាំងរបស់លោក ចំពោះការគ្រោងទុកទិញយកក្រុមហ៊ុន US Steel Corp. ខណៈដែលកិច្ចព្រមព្រៀងតម្លស ១៤,១ពាន់លានដុល្លារ នឹងបម្រើផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការវិនិយោគ។

អំឡុងសន្និសីទសារព័ត៌មាន ស្តីអំពីប្រាក់ចំណូលចុងក្រោយបង្អស់របស់ក្រុមហ៊ុន Nippon Steel លោក Takahiro Mori បាននិយាយថា ផែនការរបស់ក្រុមហ៊ុន Nippon Steel ក្នុងការជំរុញអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិក ដោយការបន្ថែមសមត្ថភាពផលិតកម្ម និងការផ្តល់នូវបច្ចេកវិទ្យារបស់ខ្លួន គួរតែ «ស្របយ៉ាងឥតខ្ចោះ» ជាមួយនឹងការអំពាវនាវរបស់លោក Trump សម្រាប់ការវិនិយោគបរទេស។

គួរបញ្ជាក់ថា អតីតប្រធានាធិបតី លោក Joe Biden បានរាំងខ្ទប់កិច្ចព្រមព្រៀងទិញយកនេះ កាលពីដើមខែមករា ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ លោក Trump ក៏បានជំទាស់នឹងផែនការនេះដែរ អំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ជាការប៉ុនប៉ងជាក់ស្តែង ដើម្បីឈ្នះការបោះឆ្នោត នៅក្នុងរដ្ឋ Pennsylvania ជារដ្ឋប្រទាញប្រទង់ដ៏សំខាន់ ដែលក្រុមហ៊ុនដែកថែបអាមេរិក និងសហជីពដ៏មានឥទ្ធិពល United Steelworkers មានមូលដ្ឋាននៅទីនោះ។

នៅក្នុងសន្និសីទសារព័ត៌មាននោះ លោក Mori បានបន្ថែមថា លោក Trump «មានសិទ្ធិលុបចោល» ការសម្រេចរបស់លោក Biden។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូងជាមួយលោក Trump នៅចុងសប្តាហ៍នេះ។ ហើយលោក Mori ដែលជាអនុប្រធានប្រតិបត្តិក្រុមហ៊ុន Nippon Steel បានសង្កត់ធ្ងន់ថា លោកចាត់ទុកជំនួបកំពូលនេះថា ជា «ឱកាស ដើម្បីបើកផ្លូវ» សម្រាប់ការទិញនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm