អនុប្រធានាធិបតីហ្វីលីពីន បានត្រៀមខ្លួនប្រឈមការចោទប្រកាន់ទម្លាក់តំណែង

2025/02/08 12:13:35 am        95

អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ បាននិយាយថា លោកស្រីបានរៀបចំត្រៀមខ្លួនតាំងពីឆ្នាំមុន ដើម្បីប្រឈមជាមួយនឹងការចោទប្រកាន់ទម្លាក់តំណែង ហើយនឹងស្វាគមន៍វត្តមានក្នុងក្រុមការពាររបស់ឪពុកលោកស្រី ដែលជាអតីតប្រធានាធិបតី លោក Rodrigo Duterte ប្រសិនបើលោកចាប់អារម្មណ៍ចូលរួម។

លោកស្រី Sara Duterte បាននិយាយថា លោកស្រីមិនបានអានពាក្យបណ្តឹងលើរូបលោកស្រី ដែលគាំទ្រដោយសមាជិកសភាជាន់ទាបភាគច្រើននោះទេ ប៉ុន្តែមេធាវីរបស់លោកស្រីកំពុងរៀបចំ សម្រាប់ការកាត់ក្តីនៅព្រឹទ្ធសភា។ ប្រធានព្រឹទ្ធសភា បានប្រាប់ថា ដំណើរការនោះអាចនឹងកើតឡើងក្នុងខែមិថុនា។

អំឡុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរថា តើការលាលែងពីតំណែងជាជម្រើសដែរ ឬទេ លោកស្រី បានឆ្លើយតបថា៖ «យើងមិនទាន់គិតដល់រឿងនោះទេ។ រឿងទាំងនោះនៅឆ្ងាយពេកណាស់»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកស្រី Duterte គឺជាលើកទី១ របស់លោកស្រី ចាប់តាំងពីសភាជាន់ទាប បានចោទប្រកាន់ទម្លាក់តំណែងលោកស្រី កាលពីថ្ងៃពុធ ដោយចោទប្រកាន់លោកស្រីពីបទរំលោភរដ្ឋធម្មនុញ្ញ ស៊ីសំណូក និងពុករលួយ បទល្មើសព្រហ្មទណ្ឌផ្សេងទៀត និងការក្បត់ទំនុកចិត្តសាធារណៈ។ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ករណីនេះបានកើតចេញពីការចោទប្រកាន់ ដែលថា លោកស្រីបានប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវ ពេលកាន់តំណែងជាអនុប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងអប់រំ ប្រមូលទ្រព្យសម្បត្តិដែលមិនអាចពន្យល់បាន និងបានគំរាមកំហែងដល់អាយុជីវិតរបស់ប្រធានាធិបតីលោក Ferdinand Marcos Jr ស្ត្រីទីមួយ និងប្រធានសភាជាន់ទាប៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm