ប្រសិតពិសេសអាមេរិក៖ រដ្ឋបាលរបស់លោក ត្រាំ ត្រៀមខ្លួនដើម្បីរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងវិស័យថាមពលរុស្ស៊ី

2025/02/07 05:30:16 pm        69

បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន និងរុស្ស៊ី លោក Keith Kellogg បានថ្លែងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចាត់ទុកការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីថា មិនគ្រប់គ្រាន់ ហើយកំណត់ទណ្ឌកម្មទាំងនោះ ត្រឹមតែ ៣ នៅលើមូលដ្ឋាន   រង្វាស់ពី ១ ដល់ ១០ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាពីលទ្ធភាពនៃការបង្កើនការរឹតបន្តឹងលើវិស័យថាមពលរបស់រុស្ស៊ី។

លោកបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Post ថា៖«អ្នកពិតជាអាចបង្កើនការដាក់ទណ្ឌកម្ម ជាពិសេសទណ្ឌកម្មចុងក្រោយបំផុត [កំណត់គោលដៅលើផលិតកម្ម និងការនាំ        ចេញប្រេង] ។

លោក Kellogg បានបន្ថែមថា ការអនុវត្តទណ្ឌកម្មលើប្រទេសរុស្ស៊ីគឺ «ត្រឹមតែបី» នៅលើមូលដ្ឋានរង្វាស់ ពី១ ទៅ ១០ លើថាតើសម្ពាធសេដ្ឋកិច្ចអាចធ្វើឲ្យប៉ះពាល់បែបណា។

កាលពីថ្ងៃទី១០ ខែមករា រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសកញ្ចប់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងវិស័យប្រេង និងឧស្ម័នរបស់រុស្ស៊ី។ ការរឹតបន្តឹង ត្រូវបានដាក់លើក្រុមហ៊ុនរុស្ស៊ី Gazprom Neft និង Surgutneftegas, Gazprom's Portovaya និងរោងចក្រ Vysotsk LNG ដែលដឹកនាំដោយក្រុមហ៊ុនNovatek ។ ជាងនេះទៅទៀត នាវាដឹកប្រេងចំនួន ១៨៣គ្រឿង ពាណិជ្ជករ ក្រុមហ៊ុនផ្តល់សេវាអណ្តូងប្រេង ប្រធានក្រុមហ៊ុនប្រេងមួយចំនួន និងតំណាងថ្នាក់ដឹកនាំក្រសួងថាមពលរុស្ស៊ី ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am