សហភាពអឺរ៉ុប៖ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គំរាមកំហែងឯករាជ្យភាពរបស់ ICC

2025/02/08 12:47:13 am        69

សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ បានព្រមានថា ការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គំរាមកំហែងឯករាជ្យភាពរបស់ស្ថាប័ននេះ និងប្រព័ន្ធតុលាការដ៏ទូលំទូលាយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ទណ្ឌកម្មលើស្ថាប័នតុលាការនេះ ដោយសារការស៊ើបអង្កេតលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ ខែកុម្ភៈ) ដោយបានលើកឡើងថា តុលាការនៅទីក្រុងឡាអេ បាន «បំពានអំណាចរបស់ខ្លួន» ដោយចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលលោកបានជួបពិភាក្សា កាលពីដើមសប្តាហ៍នេះ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបដែលតំណាងឲ្យរដ្ឋសមាជិកទាំង ២៧ របស់ EU គឺលោក Antonio Costa បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «ការដាក់ទណ្ឌកម្មលើ ICC គំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ និងធ្វើឲ្យខូចដល់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិទាំងមូល»។

ចំណែកគណៈកម្មការអឺរ៉ុប បានសម្តែងនូវ «ការសោកស្តាយ» ដាច់ដោយឡែក ទាក់ទងនឹងការដាក់ទណ្ឌកម្មរបស់លោក Trump ដោយសង្កត់ធ្ងន់លើ «សារៈសំខាន់ជាមូលដ្ឋានរបស់ ICC ក្នុងការលើកកម្ពស់យុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអន្តរជាតិ និងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព»។

អ្នកនាំពាក្យរបស់គណៈកម្មការមួយរូប បាននិយាយថា ក្រឹត្យនេះបង្កជាហានិភ័យប៉ះពាល់ដល់ការស៊ើបអង្កេត និងវិធានការនានាដែលកំពុងបន្តមាន ក្នុងនោះរួមទាំងបញ្ហាអ៊ុយក្រែន ដែលធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងជាច្រើនឆ្នាំ ក្នុងការធានាឲ្យបាននូវការទទួលខុសត្រូវ ជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm