ព្រះខ័ន​រាជ​ស្វាយរៀង​នៅសល់​ក្តី​សង្ឃឹម​ប្រជែង​ពាន​លី​គ​កំពូល​កម្ពុជា​ក្រោយ​វិសាខា និង​ភ្នំពេញ​ក្រោ​ន​ស្មើគ្នា​

2021/11/15 04:29:24 pm        308

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ នៅសល់​ក្តីសង្ឃឹម​ប្រជែង​ពាន​ជើងឯក​លី​គ​កំពូល​កម្ពុជា Metfone Cambodian League រដូវ​កាល​នេះ​ដោយ​រង់ចាំ​អ៊ុត​នៅ​សប្តាហ៍​ចុងក្រោយ​បន្ទាប់ពី​ក្រុម​លេខ ១ និង​លេខ ២ វិសាខា និង​ភ្នំពេញ​ស្មើគ្នា​នៅ​កីឡដ្ឋាន​ព្រី​នស៍​។ ​​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ២០១៣ និង ២០១៩ ព្រះខ័ន​រាជ​ស្វាយរៀង​មិន​ឱកាស​របស់ខ្លួន​រំលង​ផុត​ឡើយ​ នៅពេល​ក្រុម​កំពូល​ទាំងពីរ​ស្មើគ្នា​ដោយបាន​យកឈ្នះ​ក្រុម​គិរីវង្ស​សុខ​សែន​ជ័យ ៦-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។

ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean Maria Privat ជាថ្មីទៀត​បានក្លាយ​ជា​តួឯក​ក្នុង​ជ័យជំនះ​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​ បន្ទាប់ពី​រកបាន​ដល់​ទៅ ៤គ្រាប់​ម្នាក់ឯង ​ខណៈ​ពីរ​គ្រាប់​ទៀត​ធ្វើបាន​ដោយ​ប្អូនប្រុស Emmanuel Junior និង Mika​។ ​​បួន​គ្រាប់​របស់ Privat ធ្វើឱ្យ​ម្ចាស់​អាវ​លេខ ១០ រូបនេះ​រំកិល​ឡើងឈរ​លេខ ២ ក្នុង​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​មាន​សរុប ១៩គ្រាប់​តាម​ពីក្រោយ Marcio de Oliveira របស់​ណា​ហ្កា​វើ​ល​តែ ១គ្រាប់​ប៉ុណ្ណោះ​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅសល់​ក្តីសង្ឃឹម​អ៊ុត​ជើងឯក​ដល់​សប្តាហ៍​ចុងក្រោយ ទោះ​បន្ត​ឈរ​លេខ ៣ ក្នុង​តារាង​តែមាន​ ៣៩ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ ២ វិសាខា និង​ដេញ​ពីក្រោយ​ក្រុម​លេខ ១ ភ្នំពេញ​ក្រោ​ន ២ពិន្ទុ​។ ​​ងាក​ទៅ​ទស្សនាការ​ប្រកួត​របស់​ក្រុម​កំពូល​ទាំងពីរ​វិសាខា និង​ភ្នំពេញ​ក្រោ​ន​នោះ​គឺ​ក្រុម​ម្ចាស់ផ្ទះ​រកបាន​គ្រាប់​នាំមុខ​មុន​នៅ​នាទី​ទី៥ ដោយ Lee Jaegun តែ​ភ្នំពេញ​ក្រោ​ន​តាម​ស្មើ​វិញ​ដោយ Andres Nieto នៅ​នាទី​ទី២៤ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​។

​​មិនមាន​លទ្ធផល​អ្វី​ប្រែប្រួល​ឡើយ​សំរាប់​ការប្រកួត ​ដែលមាន​ការរំខាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគជាំ តែ​ម្ចាស់ផ្ទះ​វិសាខា​បាត់បង់​កីឡាករ​ម្នាក់​គឺ ​រឹង ​ប៊ុន​ហៀ​ង ​មាន​របួស​ដល់​បាក់​កជើង​ក្រោយ​ប៉ះទង្គិច​ជាមួយ អ​ន ចាន់​ប៉ូ​លីន​។ ​​សំរាប់​សប្តាហ៍​ចុងក្រោយ​លី​គ​កំពូល​កម្ពុជា​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដោយ​រួមមាន​ភ្នំពេញ​ក្រោ​ន​ទទួល​បឹងកេត​នៅ Smart RSN Stadium, វិសាខា​ទៅ​ទឹកដី Tiffy Army កីឡដ្ឋាន​ស្តា​ត​ចាស់ និង​ព្រះខ័ន​រាជ​ស្វាយរៀង​ទៅ​ទឹកដី​អង្គ​រថា​យ​ហ្គឺ​រ​។ ​​លទ្ធផល​គូ​ផ្សេងៗ​ទៀត​ចុង​សប្តាហ៍​កន្លងទៅ​រួមមាន Tiffy Army ចាញ់​ណា​ហ្កា​វើ​ល​ក្នុង​ទឹកដី​ខ្លួនឯង ១-៣ បឹង​កេ​ត និងអង្គ​រថា​យ​ហ្គឺ​រ​ស្មើគ្នា ១-១ នៅ​ទឹកដី Cambodia Airways និង​សូល​ទី​ឡូ​អង្គរ​ស្មើគ្នា ១-១ ជាមួយនឹង​ព្រៃវែង​នៅ​សៀមរាប​៕

​អត្ថបទ​ ៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        275
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        338

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm