ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍ នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា រុស្ស៊ី និងសហរដ្ឋអាមេរិក មិនទាន់ចាប់ផ្តើមពិភាក្សាអំពីជំនួបដែលអាចកើតមានរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឡើយទេ។
សារព័ត៌មាននេះ បានដកស្រង់សម្តីលោក Peskov ដែលបាននិយាយថា មិនមានទំនាក់ទំនងដំបូងអំពីថាតើការប្រជុំបែបនេះ ត្រូវការ ឬកន្លែងណានិងរបៀប ដែលវាអាចត្រូវរៀបចំឡើងនោះទេ ប្រសិនបើវាកើតឡើងនោះ។
ទាំងលោក ត្រាំ និងលោក ពូទីន បាននិយាយថា ពួកគេចង់ជួបពិភក្សាអំពីរបៀបវារៈនេះដោយផ្ទាល់ ហើយរំពឹងថា នឹងផ្តោតលើគោលបំណងដែលបានបញ្ជាក់របស់លោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនយ៉ាងឆាប់ ប្រសិនបើកិច្ចប្រជុំបែបនេះ ពិតជាកើតឡើងមែននោះ។