នាយករដ្ឋាមន្ត្រីហុងគ្រី៖ ការផ្តល់មូលនិធិរបស់អាមេរិកដល់អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែប្រកាសឲ្យដឹង

2025/02/08 02:20:21 am        155


នាយករដ្ឋមន្រ្តី លោក Viktor Orban បានប្រាប់វិទ្យុរដ្ឋ នៅថ្ងៃសុក្រ (ទី៧ ខែកុម្ភៈ) នេះ ដោយសំដៅទៅលើកម្មវិធីរបស់ USAID ថា ប្រទេសហុងគ្រីនឹងចាត់វិធានការ ដើម្បីធានាឲ្យបានថា ការផ្តល់ជំនួយទាំងអស់ដែលមកពីសហរដ្ឋអាមេរិកដល់អង្គការមិនមែនរដ្ឋាភិបាល (NGO) និងប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាល នឹងត្រូវប្រកាសឲ្យដឹង។

លោក Orban ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ដល់ពេលវេលាហើយ ដើម្បី «លុបបំបាត់បណ្តាញបរទេសទាំងនេះ» ដ្បិតរដ្ឋបាលរបស់លោក Trump ក៏កំពុងពិចារណាបញ្ចូលគ្នានូវទីភ្នាក់ងារជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) ទៅក្នុងក្រសួងការបរទេស ជាការកែប្រែដ៏សំខាន់មួយ ដែលនឹងតម្រឹមការចំណាយរបស់ខ្លួនឲ្យត្រូវចនឹងគោលនយោបាយ «America First» (អាមេរិកទី១) របស់លោក Trump។

លោក Orban បាននិយាយថា៖ «នៅអាមេរិក យើងនឹងហៅពួកគេជាទីភ្នាក់ងារ ព្រោះពួកគេមិនបម្រើប្រទេសរបស់ពួកគេទេ ប៉ុន្តែទទួលយកលុយពីអំណាចមួយផ្សេងទៀត។ យើងមិនហៅពួកគេជាទីភ្នាក់ងារទេ ព្រោះបុគ្គល និងអង្គការទាំងនេះ បានទទួលប្រាក់ពីបរទេស ដើម្បីយកមកធ្វើការងារផ្តួលរំលំរដ្ឋាភិបាលហុងគ្រី»។

មេដឹកនាំជាតិនិយមហុងគ្រី ដែលប្រឈមមុខនឹងការបោះឆ្នោតនៅដើមឆ្នាំ២០២៦ បានសង្គត់ធ្ងន់ថា អ្នកទទួលមូលនិធិបរទេសទាំងនេះ ត្រូវតែប្រឈមមុខនឹង «ផលវិបាកផ្លូវច្បាប់» ហើយត្រូវតែរឹតបន្តឹង ដោយសារពួកគេបង្កការគំរាមកំហែងដល់អធិបតេយ្យភាពហុងគ្រី។

លោក Orban ដែលកាន់អំណាចតាំងពីឆ្នាំ២០១០ បានអនុម័តច្បាប់មួយ នៅចុងឆ្នាំ២០២៣ ដែលបង្កើតអាជ្ញាធរមួយ គឺការិយាល័យការពារអធិបតេយ្យភាព ដើម្បីរុករក និងតាមដានហានិភ័យនៃអ្វីដែលហៅថា ការជ្រៀតជ្រែកផ្នែកនយោបាយ៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm