សំឡេងស្នូរគ្រាប់កាំភ្លើង បានបន្លឺឡើងនៅភាគកណ្តាលទីក្រុង Goma ស្របពេលដែលសមាជិកក្រុមឧទ្ទាម M23 បានរត់ពីក្រោយរថយន្ត នៅក្នុងរូបភាពវីដេអូឃ្លីបមួយបង្ហោះលើបណ្តាញព័ត៌មានសង្គមដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។ ក្រុមសកម្មប្រយុទ្ធ ត្រូវបានគេមើលឃើញរត់ឆ្លងកាត់ផ្លូវ ពេលមានការផ្ទុះអាវុធដ៏ខ្លាំងក្លា ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងថតវីដេអូ ពីអគារ រចនាសម្ព័ន្ធដំបូល ប្លង់ផ្លូវ និងផ្ទាំងប៉ាណូដ៏ធំមួយដែលផ្គូរផ្គងជាមួយរភាពផ្កាយរណបនៅតំបន់នោះ ។
ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេតនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានេះ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ ខណៈសារព័ត៌មានក្នុងស្រុករាយការណ៍ថា ការប្រយុទ្ធគ្នាដ៏តានតឹងនេះ បានចាប់ផ្តើមកើតមានឡើងកាលពីព្រឹកថ្ងៃអង្គារ នៅជុំវិញសង្កាត់ Bujovu និងអាកាសយានដ្ឋានអន្តរជាតិក្រុង Goma ។
U.N និងទីភ្នាក់ងារជំនួយផ្សេងទៀត និយាយកាលពីថ្ងៃអង្គារថា សាកសពមនុស្សបានរាយប៉ាយពាសពេញដងផ្លូវទីក្រុង Goma ហើយមន្ទីរពេទ្យមានអ្នកជំងឺលើសចំណុះ ដោយអ្នកជំងឺមួយចំនួន ត្រូវគ្រាប់កាំភ្លើង និងអំបែងគ្រាប់ រយៈពេល ១ថ្ងៃក្រោយក្រុមឧទ្ទាមគាំទ្រដោយប្រទសរ៉្វាន់ដាមួយនេះ វាយប្រហារចូលទីក្រុងធំបំផុត Goma ស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ ៕