ទឹកជំនន់ដ៏គំហក់ បានវាយប្រហារទីក្រុង Nazca ស្ថិតក្នុងខេត្ត Ica ភាគខាងត្បូងប្រទេសប៉េរូកាលពីថ្ងៃព្រហស្បតិ៍ ក្រោយភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈររយៈពេល ៥ម៉ោង ។
ពលរដ្ឋរស់នៅក្នុងទីក្រុង Nazca នំាគ្នាឈរមើល ពេលដែលប្រឡាយព្យុះហូរនាំមកជាមួយល្បាប់ភក់ ដើមឈើ និងថ្ម ។
ប្រឡាយព្យុះ គឺជាបាតអូស្ងួតបង្កើតឡើងសម្រាប់រំដោះទឹកពេលជួបគ្រោះទឹកជំនន់ ហើយប្រឡាយព្យុះនេះ មានតួនាទីសំខាន់ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅតាមតំបន់ជាច្រើន ជាពិសេសនៅតំបន់ Andes ជាទីដែលលក្ខណៈភូមិសាស្រ្តធ្លាក់ពីរយៈកម្ពស់ខ្ពស់ពីលើនីវ៉ូទឹកសមុទ្រ ។
មន្ទីរប្រតិបត្តិការសង្រ្គោះបន្ទាន់ក្នុងតំបន់ COER ត្រូវបានគេរំពឹងថានឹងធ្វើអន្តរាគមន៍ ស្របពេលដែលក្រុមអាជ្ញាធរប្រកាសអាសន្នកម្រិតពណ៌លឿងទុំ និងធ្វើការដើម្បីការពារផ្ទះសម្បែងប្រជាពលរដ្ឋ ៕