នាយកដ្ឋានពន្លត់អគ្គិភ័យ និយាយថា មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀតរងរបួស ពេលដែលយន្តហោះខ្នាតតូច ធ្លាក់លើរថយន្តជាច្រើនគ្រឿងនៅវិថី Marques de Sao Vicente ស្ថិតក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីលនាថ្ងៃសុក្រនេះ ។
រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ប្រេស៊ីល ឃើញផ្សែងខ្មៅយ៉ាងក្រាស់ និងអគ្គិភ័យឆាបឆេះយន្តហោះ និងរថយន្តក្រុង ដែលក្រោយមកត្រូវបានពន្លត់ដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ។
លោក Genival Dantas Arraes គឺជាសាក្សីម្នាក់ដែលបានមើលឃើញហេតុការណ៍ធ្លាក់យន្តហោះនេះដោយផ្ទាល់ភ្នែកនិយាយថា លោកបានមើលឃើញអ្វីៗហោះប៉ើងឡើងលើ ហើយនិងសំណុំភ្លើង ។
លោកបន្តថា យន្តហោះបានផ្ទុះភ្លាមៗ អ្នករាល់គ្នាមានការស្លន់ស្លោ យន្តហោះបានបុកដើមឈើ និងរថយន្តក្រុង ព្រមទាំងស្លាកសញ្ញាចរាចរណ៍ផងដែរ ៕