កីឡាករកម្ពុជា៤រូបរួមមាន កីឡាករ ភីន ម៉េងជ័ង ពីសី បញ្ញាសិទ្ធិ ឌួង ច័ន្ទសុវណ្ណរតនៈ និងរី ប៊ុនហាក់ ត្រូវប្រកួតនៅម៉ោង៩និង៤៥នាទីព្រឹកនេះ ក្នុងវិញ្ញាសា Snowboard Slopestyle បុរស នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងារ២០២៥នៅទីក្រុងហាពីង ប្រទេសចិន។
កីឡាករកម្ពុជា ត្រូវប្រជែងជាមួយកីឡាករម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង ជប៉ុន កាតា លីបង់ អាហ្វហ្កានីស្ថាន អេមីរ៉ាត់អារ៉ាប់រួម និងថៃ។
វិញ្ញាសានេះមានកីឡាករ១៨រូបប្រកួតប្រជែងគ្នា ហើយកីឡាករ៨រូបដែលមានពិន្ទុច្រើនជាងគេ ឡើងវគ្គបន្ត។
កីឡាអាស៊ីរដូវរងារ២០២៥នេះ ដំណើរការពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានអត្តពលិក១២៧៥នាក់មកពី៣៤ប្រទេសចូលរួមប្រកួតលើ៦៤វិញ្ញាសា ក្នុង១១ប្រភេទកីឡា៕





