នាយករដ្ឋមន្ត្រី​អង់គ្លេស​៖​ កិច្ចព្រមព្រៀង​អាកាសធាតុ​គឺជា​ស្នូរ​ជួង​មរណៈ​សម្រាប់​ប្រទេស​ប្រើប្រាស់​ធ្យូងថ្ម

2021/11/15 10:17:09 am        444

​អង់គ្លេស៖ លោកនាយក​រដ្ឋមន្ត្រី Boris Johnson បាន​និយាយ​ថា កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង Glasgow គឺជា "​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ហ្គេម​" ដែល​ស្តាប់​ទៅ​ដូចជា​ស្នូរ​ជួង​មរណៈ​សម្រាប់​ប្រទេស​ប្រើប្រាស់ថាមពល​ធ្យូងថ្ម​​។ ​ថ្វី​ត្បិត​ប្រទេស​នានា​បាន​យល់ព្រម​ត្រឹមតែការកាត់បន្ថយ​ជា​ដំណាក់កាលជាជាង "​បញ្ឈប់​" ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា នេះ​គឺជា​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​។

​ការ​ផ្លាស់ប្តូរ​ពាក្យសម្ដី​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​អន្តរាគមន៍​យឺតយ៉ាវ​ដោយ​ចិន និង​ឥណ្ឌា​។​ ​ប៉ុន្តែ​វា​នៅតែ​ជា​លើកដំបូង​ហើយ​ ដែល​ផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម​ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​បែបនេះ​។ ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បានសម្រេច ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​លើក​ទី​២៦ ​របស់​អង្គការសហប្រជាជាតិ ឬ COP26 នៅ​ទីក្រុង Glasgow នៃ​ដែនដី​ស្កុ​ត​ឡិន​របស់​អង់គ្លេស រយៈពេល​ពីរ​សប្ដាហ៍​ដែល​បាន​បន្ថែម​ពេលវេលា​មកដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។ ​ក្រុម​អ្នក​រិះ​គន់​បាន​និយាយ​ថា កិច្ចព្រមព្រៀង​នេះ​មិន​ដំណើរការ​ទៅ​ឆ្ងាយ​គ្រប់គ្រាន់​ទេ ហើយ​នឹង​មិន​បំពេញ​តាម​គោលដៅ​នៃ​កិច្ចប្រជុំ​កំពូល​ដ៏​សំខាន់ ​នៃ​ការបញ្ឈប់​ការ​ឡើង​កំដៅ​ភព​ផែន​ដី​ដល់ ១.៥​អង្សា​សេ​នៅ​ចុង​សតវត្សរ៍​នេះ​ឡើយ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយ​ថា វា​នឹង​បញ្ឈប់​ផល​ប៉ះពាល់​អាក្រក់​បំផុត​នៃ​ការប្រែប្រួល​អាកាសធាតុ​។​ ​លោកនាយក​រដ្ឋមន្ត្រី​និយាយ​ថា យើង​អាច​បញ្ចុះបញ្ចូល យើង​អាច​ជំរុញ យើង​អាច​លើកទឹកចិត្ត ប៉ុន្តែ​យើង​មិន​អាច​បង្ខំ​ឲ្យ​ប្រទេស​នានា​ធ្វើ​អ្វី​ដែល​គេ​មិន​ចង់​ធ្វើ​នោះ​ទេ​។​ ​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​ទាំងអស់​របស់​យើង ពិភពលោក​គឺ​មិន​អាច​ប្រកែក​បាន​ក្នុង​ទិសដៅ​ត្រឹមត្រូវ​។ ​លោក Johnson បាន​និយាយ​ថា ទោះបី​ជា​មាន​សមិទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​ក៏ដោយ ក៏​ប្រតិកម្ម​របស់​លោកពោរ​ពេញ​ដោយ​ការ​ខកចិត្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am