ក្រុមអ្នកពន្លត់អគ្គិភ័យ នៅរដ្ឋការលីហ្វ័រនីញ៉ា កំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ ដែលកំពុងឆេះនៅទូទាំងតំបន់ទីក្រុង San Diego។
បង្កឡើងដោយខ្យល់បក់ខ្លាំង និងស្ថានភាពស្ងួតហួតហែង ចំហេះព្រៃបានរាលដាលយ៉ាងលឿន នៅជើងភ្នំ ដែលជំរុញឱ្យមានការជម្លៀសប្រជាជនចេញ និងបិទផ្លូវ។
ចំហេះព្រៃ បានកើតឡើងនៅខាងជើងផ្លូវ Friars ជិតផ្សារទំនើប Fashion Valley។ នគរបាល បានបិទកំណាត់ផ្លូវ និងបានជម្លៀសមនុស្សចេញពីអគារនៅក្បែរនោះ ខណៈក្រុមបុគ្គលិកជើងគោក និងឧទ្ធម្ភាគចក្រ បានប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើងដែលកំពុងឆេះរាលដាល ឆ្ពោះទៅអគារខុនដូ មួយកន្លែង។
គ្មានអ្នករងរបួស ឬការខូចខាតរចនាសម្ព័ន្ធ ត្រូវបានគេរាយការណ៍នៅឡើយទេក្នុងគ្រោះអគ្គិភ័យ ដែលបានឆេះរាលដាលនេះ។