ខ្សែបម្រើ Crystal Palace, Conor Gallagher ត្រូវ​បាន​កោះហៅ​ជា​លើកដំបូង​ស្រប​ពេលកីឡាករ​អង់គ្លេស ៥​នាក់​អវត្តមាន

2021/11/15 05:27:17 pm        91

​បាល់ទាត់៖ ខ្សែបម្រើ Crystal Palace, Conor Gallagher ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​ជា​លើកដំបូង​ សំរាប់​ការប្រកួត​នៅ​ទឹកដី​សាន់​ម៉ា​រី​ណូ​ស្របពេល​កីឡាករ​សំខាន់ៗ ៥នាក់​សុទ្ធតែ​អវត្តមាន​។ ​​Jack Grealish, Raheem Sterling, Luke Shaw, Jordan Henderson និង Mason Mount សុទ្ធតែ​មិនមាន​ឈ្មោះ​ហោះ​ហើរ​ទៅ​ទឹកដី​សាន់​ម៉ា​រី​ណូ​ សំរាប់​ការប្រកួត​រាត្រី​នេះ​នៃ​វគ្គ​ជំ​រុះ World Cup ២០២២ ប្រកួត​ចុងក្រោយ​។

​​Henderson និង Grealish បាន​វិល​ត្រលប់​ទៅកាន់​ក្លិប​របស់ខ្លួន Liverpool និង Manchester City វិញ​ដើម្បី​ពិនិត្យមើល​របួស​ស្រប​ពេលដែល Raheem Sterling មិនបាន​ទៅដោយ​សារ​ហេតុផល​ផ្ទាល់ខ្លួន​។​ ​​អវត្តមាន​កីឡាករ​សំខាន់ៗ​ខាងលើ​បាន​បើកផ្លូវ​ឱ្យ​លោក Gareth Southgate សំឡឹង​ឃើញ​ខ្សែបម្រើ Crystal Palace, Conor Gallagher ដែលជា​កីឡាករ​ខ្ចី​ជើង​ពី​តោ​ខៀវ Chelsea​។​ ​​កីឡាករ​វ័យ ២១ឆ្នាំ​រូបនេះ​ទើបបាន​ប្រកួត​ឱ្យ​ក្រុម​អង់គ្លេស​អាយុ​ក្រោម ២១ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​អង់គ្លេស​យកឈ្នះ​សាធារណរដ្ឋ​ឆេ​ក ៣-១​។

​​Conor Gallagher បានទទួល​ការចាប់អារម្មណ៍​ខ្លាំង​នៅ Crystal Palace រដូវ​កាល​នេះ​ក្រោយ​រកបាន ៤គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១០លើក​នៅ​ក្របខណ្ឌ English Premier League​។​ ​​អង់គ្លេស​ត្រូវការ​តែ ១ពិន្ទុ​ប៉ុណ្ណោះ​ពី​ទឹកដី​សាន់​ម៉ា​រី​ណូ​រាត្រី​នេះ ​ដើម្បី​ធានាបាន​កៅអី​នៅ​ទឹកដី​កាតា World Cup ២០២២ បន្ទាប់ពី​ទើប​យកឈ្នះ​អាល់​បា​នី​កាលពី​ថ្ងៃ​សុក្រ ៥-០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        331
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        412

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm