TikTok នឹងអនុញ្ញាតឱ្យអ្នកប្រើប្រព័ន្ធ Android នៅអាមេរិក ទាញយកកម្មវិធីប្រើវិញនៅលើគេហទំព័ររបស់ខ្លួន

2025/02/08 09:46:26 pm        58

ក្រុមហ៊ុន TikTok បាននិយាយកាលពីថ្ងៃសុក្រ (០៧ កុម្ភៈ) ថា ខ្លួនកំពុងតែអនុញ្ញាតឱ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់សហរដ្ឋអាមេរិក ទាញយក និងភ្ជាប់ទៅកម្មវិធីវីដេអូខ្លីនេះតាមរយៈកញ្ចប់មួយនៅលើគេហទំព័ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសឱ្យផុតពីការរឹតបន្តឹងលើអេបដ៏ពេញនិយមមួយនេះនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា Apple និង Google មិនទាន់ដាក់បញ្ចូលអេប TikTok ឡើងវិញទៅក្នុងប្រព័ន្ធទាញយកកម្មវិធីរបស់ខ្លួនទេ ចាប់តាំងពីច្បាប់អាមេរិក បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ដែលតម្រូវឱ្យម្ចាស់ក្រុមហ៊ុនចិន ByteDance លក់អេបនេះដោយហេតុផលសន្តិសុខជាតិ ឬប្រឈមនឹងការហាមឃាត់។

លោកប្រធានាធិបតី Donald Trump ដែលចូលកាន់តំណែងមួយថ្ងៃបន្ទាប់ពីច្បាប់នេះចូលជាធរមាន បានចុះហត្ថលេខាលើក្រឹត្យពន្យាពេលបម្រាមដល់ ៧៥ថ្ងៃនៃការអនុវត្តច្បាប់។ លោក Trump និយាយថា លោកកំពុងពិភាក្សាជាមួយមនុស្សជាច្រើនជុំវិញការទិញ TikTok ហើយទំនងជានឹងមានការសម្រេចលើអនាគតរបស់កម្មវិធីដែលមានអ្នកប្រើប្រាស់អាមេរិកប្រហែល ១៧០លាននាក់នេះ នៅក្នុងខែនេះ។

ប្រធានាធិបតីអាមេរិករូបនេះបានចុះហត្ថលេខាលើក្រឹត្យថ្មីមួយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដោយបញ្ជាឱ្យបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពឱ្យរួចនៅឆ្នាំក្រោយ ដោយនិយាយថាមូលនិធិនោះអាចប្រើដើម្បីទិញ TikTok បាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm