ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតាអាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលពួកគេបានបញ្ជាក់ពីការច្រានចោលការផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប លោកទាំងពីរ បានអំពាវនាវឲ្យពន្លឿនការ ក សាងតំបន់ហ្កាហ្សាឡើងវិញ បដិសេធរាល់ការប៉ុនប៉ងផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន និងបានជំរុញឲ្យមានការខិតខំប្រឹងប្រែងជាសកល ដើម្បីធានាថា ជនជាតិប៉ាឡេស្ទីនទាំងអស់ នៅតែនៅក្នុងទឹកដីរបស់ពួកគេ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាព និងស្ថិរភាព ដែលគេចង់បាននៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពួកគេក៏បានយល់ព្រមលើតួនាទីកណ្តាលរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) និងតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកល ដែលបានសម្របសម្រួល ដើម្បីគាំទ្រ UNRWA ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមសេចក្តីសម្រេចដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
កិច្ចពិភាក្សាតាមទូរស័ព្ទនេះ ក៏បានលើកឡើងពីការវិវឌ្ឍន នៅក្នុងប្រទេសលីបង់ ស៊ីរី ស៊ូដង់ លីប៊ី និងសូម៉ាលីផងដែរ។