ការិយាល័យនាយករដ្ឋមន្ត្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានទទួលពីក្រុមហាម៉ាស តាមរយៈប្រទេសសម្របសម្រួលនូវឈ្មោះចំណាប់ថ្នូរអ៊ីស្រាអែល បីនាក់ ដែលត្រូវដោះលែងពីហ្កាហ្សា នៅថ្ងៃសៅរ៍ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ចំណាប់ថ្នូរ។
ជាថ្នូរនឹងគ្នានោះ ក្រុមហាម៉ាស បាននិយាយថា អ៊ីស្រាអែល នឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៨៣នាក់។
ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលទាំង បីនាក់ ដែលត្រូវបានចាប់ពង្រត់ ក្នុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ គឺលោក Ohad Ben Ami អាយុ ៥៦ឆ្នាំ ជាជនជាតិអ៊ីស្រាអែល-អាល្លឺម៉ង់សញ្ជាតិពីរ លោក Sharabi អាយុ ៥២ និង និង Or Levy អាយុ ៣៤ឆ្នាំ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ភរិយារបស់លោក Ben Ami ក៏ត្រូវបានចាប់ពង្រត់ កាលពីថ្ងៃទី ០៧ ខែតុលា ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៥៤ ថ្ងៃ ជាផ្នែកនៃកិច្ចព្រមព្រៀងចំណាប់ថ្នូរពីមុន។
អ៊ីស្រាអែល បានដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣នាក់ កាលពីថ្ងៃសៅរ៍ នៅក្នុងការដោះដូរអ្នកទោសជាចំណាប់ថ្នូរលើកទី ៥ ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។