មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បាននិយាយកាលពីថ្ងៃសុក្រថា មិនគួរមានការចរចាជាមួយសហរដ្ឋអាមេរិកទេ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ( Donald Trump) បានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។
លោក Khamenei បានថ្លែងក្នុងអំឡុងពេលជួបប្រជុំជាមួយមេបញ្ជាការកងទ័ពថា៖«អ្នកមិនគួរចរចាជាមួយរដ្ឋាភិបាលបែបនេះទេ។ នេះ គឺជារឿងឆោតល្ងង់ ពុំមានឆ្លាតវៃ និងមិនមានកិត្តិយស ក្នុងការចរចាទេ។ លោកបានលើកឡើងថា ពីមុន អាមេរិកបានបំផ្លាញ រំលោភបំពាន និងហែកហួរកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរឆ្នាំ ២០២៥ ដោយលោកបានបន្ថែមថា៖«មនុស្សដដែលដែលកំពុងកាន់អំណាចបច្ចុប្បន្ននេះ បានបំផ្លាញសន្ធិសញ្ញានេះ»។
កាលពីថ្ងៃពុធ លោក ត្រាំ បានស្នើឲ្យសម្រេច «កិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ដែលបានផ្ទៀងផ្ទាត់» ជាមួយអ៊ីរ៉ង់ ដោយបន្ថែមលើការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ទីក្រុងតេអេរ៉ង់ «មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ»។
លោក ត្រាំ ដែលបានវិលត្រឡប់ទៅកាន់សេតវិមានវិញ នៅថ្ងៃទី ២០ ខែមករា កាលពីថ្ងៃអង្គារ បានស្តារឡើងវិញនូវគោលនយោបាយ «សម្ពាធអតិបរមា" របស់លោក ចំពោះអ៊ីរ៉ង់ជុំវិញការចោទប្រកាន់ថា ប្រទេសនេះ កំពុងស្វែងរកអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។
ប្រទេសអ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាពតែមួយគត់ ហើយបដិសេធរាល់ចេតនា ក្នុងការអភិវឌ្ឍអាវុធបរមាណូ។