អស់​តំណែង​នៅ Aston Villa លោក Dean Smith ត្រូវ​បាន​តែង​តាំង​ឲ្យដឹកនាំ Norwich City

2021/11/15 06:02:49 pm        216

​បាល់ទាត់៖ ​លោក Dean Smith ដែល​ទើប​ត្រូវ​បាន​បណ្តេញ​ចេញ​ពី Aston Villa ថ្មីៗ​ នៅ​ពេល​នេះ​ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់ Norwich City ហើយ​។ ​លោក Dean Smith បាន​ចូល​មក​កាន់​តំណែង​នៅ​ក្រុម​ដែល​កំពុង​យ៉ាប់យ៉ឺន​មួយ​នេះ​បន្ត​ពី​លោក Daniel Farke ដែល​ត្រូវបាន​បណ្តេញចេញ​សប្តាហ៍​មុន​។

​​លោក Craig Shakespeare ដែល​ធ្វើការ​ជាមួយ​លោក Smith នៅ Aston Villa នោះ​ក៏​មកកាន់​តំណែង​ជំនួយការ​នៅ Norwich ជាមួយគ្នា​ដែរ​។ ​​មុន​ការមកដល់​របស់លោក Dean Smith នេះ Norwich ក៏បាន​ចរចា​ជាមួយ​អតីត​អ្នកចាត់ការ Chelsea, Frank Lampard ដែរ​តែ​ការចរចា​កាលពី​សៅរ៍​នោះ​បរាជ័យ​។ ​​សូមបញ្ជាក់ថា​ បុរស​វ័យ ៥០ឆ្នាំ Dean Smith ត្រូវបាន​ដកតំណែង​បន្ទាប់ពី Aston Villa ចាញ់ Southampton ១-០ ដែលជា​បរាជ័យ ៥ប្រកួត​ជាប់​គ្នា​នៅ English Premier League​។​ ​​នេះ​ជា​ស្ថិតិ​ចាញ់​អាក្រក់​បំផុត​របស់ Aston Villa រាប់​ពី​តាំងពី​ខែមករា ​ឆ្នាំ២០១៧ នៅ​ក្របខណ្ឌ League Championship​។

​​Aston Villa នៅពេលនេះ​ធ្លាក់ខ្លួន​ដល់​លេខ ១៥ ក្នុង​តារាង​ក្រោយ​លេង​បាន ១១ប្រកួត​នៅ​ពីលើ​តំបន់​កាត់ចោល​តែ ៣ពិន្ទុ​ប៉ុណ្ណោះ​។ ចំណែក Norwich បច្ចុប្បន្នកំពុង​វេទនា​ជាង Aston Villa ទៅទៀត​ដោយ​កំពុង​ឈរ​បាត​តារាង​មានតែ ៥ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត ១១លើក​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        145
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm