ក្រសួងសុខាភិបាល៖អ្នកប្រកបវិជ្ជាជីវៈជាឱសថការី ជាអ្នកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ​

2025/02/09 06:50:35 pm        110

សៀមរាប ៖ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ ក្រោមកិច្ចសហការគាំទ្រពីក្រុមប្រឹក្សាគណៈឱសថការីជាតិបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២អាណត្តិទី៣នៅខេត្តសៀមរាប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៥។​

លោកស្រីឱសថការី ជា រស្មី ប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ មានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យអំពីវឌ្ឍនភាពសកម្មភាពការងារក្នុងរយៈពេលកន្លងមក និងពិភាក្សាទៅលើចំណុចខ្លាំងចំណុចខ្វះខាតនិងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាសម្រាប់ជាត្រីវិស័យយកទៅអនុវត្តក្នុងទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ឋភាពរបស់ប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២នៃអាណត្តិទី៣។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ថា៖គណៈឱសថការីជាគណៈវិជ្ជាជីវៈមួយដែលមិនអាចខ្វះបាននិងជាអ្នកទទួលខុសត្រូវទៅលើអ្នកប្រកបវិជ្ជាជីវៈជាឱសថការីក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្ដម បានស្នើដល់មសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីទាំងអស់ ឱ្យពិនិត្យឡើងវិញនូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ត្រូវពង្រឹងការគ្រប់គ្រង រក្សាសាមគ្គីផ្ទៃក្នុង ចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់និងលិខិតបទដ្ឋាន ឯកសារគតិយុត្ត របស់ក្រសួងសុខាភិបាល ដែលពាក់ព័ន្ឋទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ពិសេស ក្រមសិលធម៌វិជ្ជាជីវៈដើម្បីវឌ្ឍនភាពនៃវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាក្រុមប្រឹក្សាគណៈឱសថការីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បញ្ជាក់ថា៖ក្រុមប្រឹក្សាគណៈឱសថការីត្រូវបន្តពង្រឹងពិនិត្យការចុះបញ្ជីការ ការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងទៅលើការងារប្រកបវិជ្ជាជីវៈឱសថសាស្ត្រតាមផ្នែករបស់ឱសថការី ជាពិសេសពង្រឹងការត្រួតពិនិត្យឱសថផុតសុពលភាព ឱសថពុំមានចុះលេខបញ្ជីការ ឱសថខូចគុណភាព ឱសថគ្មានប្រភពច្បាស់លាស់និងការទុកដាក់រក្សាឱសថ។នៅតាមឱសថស្ថាន-ឱសថស្ថានរងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយណែនាំដល់ម្ចាស់ឱសថស្ថានទាំងនោះគោរពទៅតាម លិខិបទដ្ឋានគតិយុត្ត នៃវិជ្ជាជីវៈ ដើម្បីការពារសុខភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់និងប្រជាជនផងដែរ និងបានធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ មានគុណវុឌ្ឍិសមត្ថភាព និងមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ក្នុងនាមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ឯកឧត្តម បានសំណូមពរដល់សមាជិកសមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីសហការជិតស្និទ្ឋជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចូលរួមការបណ្តុះបណ្តាលបន្តពាក់ព័ន្ឋនឹងការងារវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតដើម្បីទទួលបាននូវចំណេះដឹងថ្មីៗស្របទៅតាមការវីវដ្តនៃសម័យបច្ចេកវិទ្យាទំនើប សំដៅឱ្យការងារគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្លើយតបបានទៅស្ថានភាពរីកចម្រើនរបស់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm