​ ក្រុមហ៊ុនAION Cambodia បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

2025/02/09 06:54:59 pm        166

ភ្នំពេញ ៖ ក្រុមហ៊ុន AION Cambodia(អាយ អន ខេមបូឌា) បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែល ប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។

​ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្ត ទំនើបអគ្គិសនី ម៉ាក AION (អាយ-អន)និងម៉ាក HYPECT(ហាយប៉ិច) និងគ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។ 

លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានមានប្រសាសន៍ថា៖ ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចម្បង។ នវានុវត្តុន៍នៃសតវត្សទី21 បើកទូលាយឱ្យសកលមនុស្សបានងាកឆ្ពោះមកផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី ហើយក្នុងនោះប្រទេសកម្ពុជា ក៏មានទីផ្សារលក់ឡើងខ្ពស់ ព្រោះយើងបានយល់ពីអត្ថប្រយោជន៍ និងភាពងាយស្រួល នៃរថយន្តប្រើចរន្តអគ្គិសនី។ ការជឿជាក់ថារថយន្តទំនើបអគ្គិសនី AION នឹងចូលខ្លួនបំពេញនូវតម្រូវការនេះដោយផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ ការបើកបររលូន ហាប់មានសន្ទុះលឿនខ្លាំង ថែមទាំងជួយសន្សំសំចៃ។

លោកអគ្គនាយក បានបន្ថែមទៀតថា៖ បេសកម្មនៃក្រុមហ៊ុន AION Cambodia បានអនុវត្តស្របតាមអនុសាសន៍ ដ៏ឧត្តម ថ្លៃថ្លា នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាព និងបច្ចេកវិទ្យា ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាព ប្រជាជន។ ជាពិសេសការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ។ ហើយនេះក៏ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែលប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។ រថយន្តអគ្គិសនីទំនើបAION និងHYPTEC ដែលនាំចូល មានភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចំបង។

លោក ម៉េង ហេង បានបង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលអតិថិជនទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនស្របច្បាប់ ដោយការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD បានគិតគូរពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយអាគុយរបស់រថយន្តអគ្គិសនី បានផលិតឡើងបែបVersion Global ដោយគិតគូរពីបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានលក្ខណៈក្តៅហើយសើម។ លើសពីការធានានីមួយៗ សុទ្ធតែចេញតាមស្តង់ដារបស់ក្រុមហ៊ុន ដោយរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល vPREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង២៤ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HTPREMIUM ឬ HT LUXURY មានការធានា រយៈពេលពេញមួយជីវិត។ 

កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងថា កម្ពុជា មានការកើនឡើងខ្ពស់ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនីមានការកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ 2024 ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣៣៥៩គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ 50 គ្រឿង ហើយកម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់ពីសារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។

សូមជម្រាបថា ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុននេះត្រូវបាន បង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្ត អគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុន យក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយ ខ្លួនឯង១០០% ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំង ពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្ថិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការ លូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺ តំណាងអោយមុខមាត់របស់ប្រទេសចិន៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm