សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ប្រគេនចង្ហាន់ដល់ព្រះសង្ឃ អាចារ្យ ចំនួន ៣០០អង្គ/នាក់ នៅវត្តជម្ពូព្រឹក្សា (វត្តថ្មី) ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នារសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។
គួររំលឹកផងដែរថា នៅរសៀលថ្ងៃនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញចូលរួមផ្សព្វផ្សាយ ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង៕









