ក្រុមអ្នកស្ម័គ្រចិត្ដប្រទេសកូរ៉េផ្ដល់សម្ភារសិក្សា និងដាំដើមឈើនៅសាលារៀនចុងស្ពាន ស្រុកជីក្រែង

2025/02/09 07:49:20 pm        87

សៀមរាប ៖ក្រុមអ្នកស្ម័គ្រចិត្ដអន្ដរជាតិ នៃក្រុមឡាអ៊ិនក្លឹប មកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានផ្ដល់សម្ភាសរៈសិក្សា ការិយាល័យ និងដាំដើមឈើជាច្រើនដើម ព្រមទាំងសម្ភោធសមិទ្ធផលជាច្រើនទៀត នៅសាលារៀនចុងស្ពានឡាយអ៊ិនក្លឹប ឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីអភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទ និងឱ្យសាលារៀនមានសោភ័ណ្ឌភាព បរិស្ថានល្អ ដែលពិធីនេះ ធ្វើឡើងនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៥នេះ ។

​លោក គឹម ហូថេ ប្រធានក្រុមឡាយអ៊ិនក្លឹបប្រចាំឆ្នាំ២០២៥ និងក្រុមអ្នកស្ម័គ្រចិត្ដ លើកឡើងស្រដៀងគ្នាថា ការជួយអភិឌ្ឍន៍លើវិស័យអប់រំបនេះ ព្រោះចង់អភិវឌ្ឍន៍វិស័យអប់រំដល់កុមារនៅជនបទនៃប្រទេសកម្ពុជា ឱ្យកាន់តែមានភាពរីកចំរើន ខណៈដែលកុមារគឺជាទំពាំងស្នងឬស្សី។លោកបន្ដថា ក្រុមការងារស្ម័គ្រចិត្ដនៃឡាយអ៊ិនក្លឹប បានអភិវឌ្ឍន៍សាលាបឋមសិក្សាចុងស្ពាននេះ ជាច្រើនឆ្នាំមកហើយ ដែលមានសមិទ្ធិផលជាច្រើនរួមមាន អាគារសិក្សាធ្វើអំពីថ្មបីខ្នង ការិយាល័យ សាលារៀនធ្វើអំពីឈើ តុសិស្ស កៅអី ឯកសណ្ឋានសិស្សនិងសម្ភារៈសិក្សាជាច្រើនទៀត។លោកបន្ថែមថា មកដល់បច្ចុប្បន្ននេះ សាលាបឋមសិក្សាមានការរីកចំរើនគួរឱ្យកត់សំគាល់ ជាពិសេស សិស្សានុសិស្ស បានចូលរៀនត្រឹមត្រូវ និងទាន់ពេលវេលា។លោកបន្ដថា ក្រុមអ្នកស្ម័គ្រចិត្ដ នឹងនឹងបន្ដជួយអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសនៅសាលារៀនចុងស្ពាននេះបន្ថែមទៀត ដើម្បីរិតចំណងមិត្ដភាពរវាងប្រទេសទាំងពីរ កម្ពុជា កូរ៉េ ឱ្យកាន់តែមានភាពយូរអង្វែង។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡា លោកបានសម្ដែងការសប្បាយរីករាយ នឹងលើកទឹកចិត្ដដល់សប្បុរសជនប្រទេសកូរ៉េខាងត្បូង ជាពិសេសអង្គការមិត្ដកម្ពុជា ដែលបានជួយគាំទ្រវិស័យអប់រំនៅខេត្ដសៀមរាបចាប់ផ្ដើមតាំងពីឆ្នាំ២០១៤មក។លោកមានប្រសាសន៍ថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ។ហើយដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា រាជរដ្ឋាភិបាលបានខិតខំធ្វើការសាងសង់អគារបង្កើតឱ្យមានសាលារៀននៅគ្រប់មូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលដល់កុមារតូចៗក្នុងការធ្វើដំណើរទៅរៀនសូត្រ ជាពិសេសបានជួយជម្រុញឱ្យកុមារបន្ដការសិក្សារហូតដល់មធ្យមសិក្សា និងឧត្ដមសិក្សា ខណៈដែលសាលារៀននេះ មានការអភិវឌ្ឍន៍រីកចំរើនគួរឱ្យកត់សំគាល់ ដែលបានបង្កភាពស្រួលដល់កុមារតូចៗនៅតំបន់នេះបន្ថែមទៀត។លោកបានស្នើឱ្យអាណាព្យាបាល ជម្រុញដល់កុមារឱ្យទៅសិក្សាឱ្យបានគ្រប់គ្នា ដើម្បីឱ្យពួកគាត់មានសមត្ថភាពធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

យោងតាមរបាយការណ៍ របស់អង្គការមិត្ដកម្ពុជា បានបង្ហាញថា សមិទ្ធិផលដែលក្រុមអន្តរជាតិឡាយអិនក្លិបតំបន់ ៣៥៧-F បានជួយអភិវឌ្ឍន៍វិស័យអប់រំ និងការរស់ប្រជាពលរដ្ឋនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥នេះ មានការសាងសង់អាគារសិក្សា សួនកុមារ ការិយាល័យ ក្លោងទ្វា របងសាលា បន្ទប់ទឹក សាងសង់លំនៅឋានជូនប្រជាពលព្រមទាំងសមិទ្ធផលជាច្រើនទៀតដែលសរុបថវិកាអស់ប្រមាណជាង២២ម៉ឺនដុល្លា៕

អត្ថបទ៖ ឈិត​ សាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm