តំបន់ការពារធម្មជាតិបង្កើតជាសក្តានុពលធម្មជាតិ សម្រាប់គោលដៅលំហែបៃតង ជួយដល់ការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

2025/02/09 08:24:10 pm        149

ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កប់នូវសក្តានុពលទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង។ ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា មានកម្ពស់ជាង ១៦០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ និងបានក្លាយជាគោលដៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានសម្បត្តិធម្មជាតិ ធនធានព្រៃឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល។ 

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ មានផ្ទាំងថ្មធំៗ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំង ដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយ។ លោក អេង រស្មីបានបញ្ជាក់បន្ថែមថា ការឡើងភ្នំដោយថ្មើជើង មានរយៈពេលពី៥ទៅ៨ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវដែលជាអតីតកងទ័ព បានស្គាល់ភូមិសាស្រ្តព្រៃភ្នំច្បាស់។ លោកបានបោះបង់មុខរបរស៊ីឈ្នួលកាប់ឈើ ងាកមកចូលរួមជាមួយសហគមន៍ភ្នំខ្នងព្រះ ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកនាំផ្លូវអ្នកទេសចរណ៍ និងផ្តល់សេវាទេសចរណ៍ធម្មជាតិនៅតាមតំបន់ភ្នំខ្នងព្រះ និងតំបន់ភ្នំមួយចំនួនទៀត។ លោក សាវ ធីម មានមោទនភាពដែលមាតុភូមិកម្ពុជា មានសក្តាពលធម្មជាតិ ដ៏ស្រស់ស្អាត និងកម្រមានទេសភាពណា ដូចនៅប្រទេកម្ពុជា ដែលលោកត្រូវតែបន្តថែរក្សា និងផ្សព្វផ្សាយឱ្យអ្នកទេសចរណ៍បានស្គាល់។ 

លោកបានចាត់ទុកថាធម្មជាតិទាំអស់នេះ ជាជីវិត ដែលធ្វើឱ្យលោក និងក្រុមគ្រួសារលោក ព្រមទាំងអ្នកភូមិឯទៀត មានចំណូលក្រៅពីការពឹងអាស្រ័យ លើការរកផលនិង អនុផលព្រៃឈើ។ អ្នកនាំផ្លូវរូបនេះ បានធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនចូលរួម ដើរកម្សាន្តតាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងថែរក្សាសម្បត្តិធម្មធម្មជាតិបន្ថែមទៀត។      

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ចាក់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ លើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះមានទាំង ការសហការគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងពង្រឹងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រង ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងតំបន់ការពារដោយបច្ចេកវិទ្យាទំនើប ជួយដល់កម្លាំងល្បាតនៃមន្រ្តីឧទ្យានុរក្ស ការជំរុញយុទ្ធនាការ «ពន្លកបៃតង» ដែលធ្វើការបណ្តុះ និងដាំកូនឈើ ស្តារព្រៃ បង្កើនគម្របព្រៃ និងជួយលើកកម្ពស់ សហគមន៍តំបន់ ការពារធម្មជាតិ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្ថែមថា តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាជម្រកដ៏សុខសាន្ត សម្រាប់ព្រៃឈើ និងធនធានជីវៈចម្រុះគ្រប់ប្រភេទនោះទេ វាក៏មានសក្តានុពល តំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចូលរួមចំណែកពង្រឹង ការថែរក្សាបានគង់វង្ស នូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ និងជំរុញដល់សេដ្ឋកិច្ចមូលដ្ឋាន ​ឱ្យកាន់តែរីកចម្រើន៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm